ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋសម្រុកចេញពីរាជធានីទៅបោះឆ្នោតនៅស្រុកកំណើត

ចែករំលែក៖

ភ្នំ​ពេញ​៖ ថ្ងៃបោះឆ្នោតសកលជ្រើសរើសថ្នាក់ដឹកនាំប្រទេសចូលមកដល់នៅថ្ងៃនេះ  គេសង្កេតឃើញប្រជាពលរដ្ឋរាប់ម៉ឺននាក់បានសម្រុកចេញពីរាជធានីទៅបោះឆ្នោតនៅស្រុកកំណើត  បានធ្វើអោយផ្លូវជាតិមួយចំនួនកកស្ទះចរាចរតែមិននឹងថ្កល់នោះទេអាចធ្វើចរាចរដោយយឺតៗ ។

ជាការកត់សម្គាល់នៅរសៀលថ្ងៃទី២៧_២៨ ខែកក្កដា ឆ្នាំ២០១៨ ពោលគឺរយៈពេល២ថ្ងៃនេះ ប្រជាពលរដ្ឋបានធ្វើដំណើរចេញពីរាជធានីភ្នំពេញដោយគំហុក ទៅតាមបណ្តាលខេត្តនានា ដើម្បីចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ដែលប្រព្រិត្តិទៅពេញ១ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ។​

ដោយឡែកផ្លូវជាតិលេខ១មានប្រជាពលរដ្ឋធ្វើដំណើរចេញពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្តដែលជាស្រុកកំណើតរបស់ពួកគាត់មានសភាពណែនណាន់តាន់តាប ។ ក្នុងនោះតំបន់ទីប្រជុំជនដូចជានៅផ្សាព្រែកឯង  ផ្សារគគីរ ផ្សាជ្រោយដង និងផ្សារគគីរធំ  មានការកកស្ទះចរាចរ ប្រហែលជា៣០នាទី ។  ស្របពេលដែលប្រជាពលរដ្ឋសម្រុកចេញដោយគំហ៊ុក កម្លាំងសមត្ថកិច្ចចម្រុះរបស់ខណ្ឌច្បារអំពៅ  និងស្រុកកៀនស្វាយបានចេញអន្តរាគមន៍សម្រួលចរាចរដើម្បីកុំអោយមានការកកស្ទះ ។

អ្វីដែលជាការកត់សម្គាល់បងប្អូនប្រជាពលរដ្ឋបានបើកបរយានយន្តគ្រប់ប្រភេទមានការប្រុងប្រយ័ត្នខ្ពស់ បង្កាកុំអោយកើតមានគ្រោះថ្នាក់ចរាចរ  តែក៍នៅមានរថយន្តតាក់ស៉ីដឹកអ្នកដំណើរមួយចំនួនផ្ទុកមនុស្សលើសចំណុះ ដឹកសំពីងសំពោងដែលប្រឈមនិងបញ្ហាគ្រោះថ្នាក់ចរាចរអាចកើតមានឡើងជាយថាហេតុ ។

សូមជូនពរអោយបងប្អូនប្រជាពលរដ្ឋធ្វើដំ ណើរប្រកបដោយសុខសុវត្ថិភាពរៀងរហូត ៕ សណ្តោស

 


ចែករំលែក៖