ព័ត៌មានទាន់ហេតុការណ៍៖

ទឹកទន្លេមេគង្គខេត្តស្ទឹងត្រែងបន្តកើនឡើងលិចចូលភូមិឋានប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ប្រភពព័ត៌មានពីមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម​បានឲ្យដឹងនៅមុននេះបន្តិចថា ទឹកទន្លេមេគង្គខេត្តស្ទឹងត្រែងបន្តកើនឡើងលិចចូលភូមិឋានប្រជាពលរដ្ឋ ក្នុងឃុំសាមឃួយ។

ប្រភពបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង បានបន្តកើនឡើងលិចចូលភូមិឋានប្រជាពលរដ្ឋនៅក្នុងឃុំសាមឃួយ ស្រុកសេសាន មួយចំនួនបន្ថែមទៀត នាព្រឹកថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០១៨ នេះ ។ សូមជម្រាបជូនថា គិតត្រឹមម៉ោង ៧ ព្រឹកថ្ងៃទី ៣១ នេះ ទឹកទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង មានកម្ពស់ ១០,៩៣ ម៉ែត្រ ខណៈកម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្នត្រឹមតែ ១០,៧០ម៉ែត្រ ប៉ុណ្ណោះ » ៕


ចែករំលែក៖