ព័ត៌មានទាន់ហេតុការណ៍៖

ទោះបីព្រមព្រៀងរួមភេទគ្នាក៏ដោយ ចុងក្រោយនៅតែជាប់គុកដដែលទេ

ចែករំលែក៖

ខេត្តកណ្តាល៖ នៅល្ងាចថ្ងៃពុធ ៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ លោក ទី សំណាង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួនបុរសម្នាក់មានទំនាក់ទំនងស្នេហាតាមឆាតទូរសព្ឌ័ទៅនារីម្នាក់ ដោយព្រមព្រៀងគ្នា រួមភេទបានបីដង ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”រំលោភសេពសន្ថវះមានស្ថានទម្ងន់ទោស” ដែលប្រព្រឹត្តនៅ ភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី២៥ ខែឧសភា ២០១៨ តាមមាត្រា២៤០ នៃក្រមព្រហ្មទណ្ឌ ។ បទល្មើសនេះត្រូវផ្តន្ទាទោសពី៧(ប្រាំពី)ឆ្នាំ ទៅ១៥(ដប់ប្រាំ) ឆ្នាំ ។

ជនត្រូវចោទមានឈ្មោះ សាក់ ចន្ថា ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា នៅភូមិក្តាន់រយ ឃំុដំណាក់អំពិល ស្រុកអង្គស្នួលខេត្តកណ្តាល ។ ចំណែកជនរងគ្រោះមានឈ្មោះស.រ.ស អាយុ១៦ឆ្នាំ ។

នគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះនិងជនសង្ស័យបានទាក់ទងគ្នាតាមឆាតទៅវិញទៅមកទើបត្រូវគ្នាហើយជនរងគ្រោះបានយល់ព្រមមកផ្ទះជនសង្ស័យហើយរួមភេទជាមួយគ្នានៅផ្ទះក្នុងបន្ទប់ជនសង្ស័យ ។ លុះមកដល់ថ្ងៃទី៣១ កក្កដា ២០១៨ ទើបដឹងដល់អាណាព្យាបាលមកដាក់ពាក្យបណ្តឹង ។ តាមការឆ្លើយបំភ្លឺរបស់ជនរងគ្រោះបានបំភ្លឺថា ខ្លួនបានឆាតជា១គ្នាទៅវិញទៅមកហើយសុំស្រឡាញ់ខ្លួនហើយជនសង្ស័យហៅខ្លួនមកផ្ទះដើម្បីយកលុយចាយខ្លួនក៏មកដល់ផ្ទះជនសង្ស័យហុចលុយឲ្យ១០ដុល្លារួចទាញដៃខ្លួនចូលបន្ទប់រួចចាប់រួមភេទតែម្តង ។ ខ្លួនបានរួមភេទជា១ជនសង្ស័យបានចំនួន៣ដងរួចមកហើយ ។

តាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពថា ខ្លួនបានរួមភេទជា១ជនរងគ្រោះបានចំនួន២ដងដោយការព្រមព្រៀងរៀងខ្លន ៕ ឆ ដា


ចែករំលែក៖