ព័ត៌មានទាន់ហេតុការណ៍៖

កាមេរ៉ាសុវត្ថិភាពបង្ហាញចោរសែងទូដែកដាក់លុយរោងចក្រចេញដោយសុវត្ថិភាព

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ចោរមួយក្រុមបានធ្វើសកម្មភាពចូលទៅលើកទូដែកដាក់លុយរោងចក្រដេរកាបូបមួយកន្លែងយកចេញក្រៅហើយគាស់កកាយយកសម្ភារអស់មួយចំនួន នៅក្នុងទូដែកគេចខ្លួនបាត់អស់ ។

សកម្មភាព និងអត្តសញ្ញាណជនសង្ស័យត្រូវបានថតដោយកាមេរ៉ាសុវត្ថិភាពរោងចក្រផងដែរ ពេលនេះសមត្ថកិច្ចកំពុងកំណត់មុខសញ្ញាដើម្បីតាមចាប់ខ្លួនយកមកផ្តន្ទាទោស ។

ករណីលួចនេះ ភ្ញាក់ផ្អើលនៅព្រឹកថ្ងៃសៅរ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨ នៅរោងចក្រដេរកាបូបស្ថិតនៅភូមិភ្នៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ប្រភពពីរដ្ឋបាលមួយរូបបានឲ្យដឹងថា ការភ្ញាក់ផ្អើលនេះកើតឡើងនៅពេល ដែលកម្មករ និងបុគ្គលិកចូល ស្រាប់តែឃើញមានស្នាមរើកកាយនៅក្នុងការិយាល័យ ហើយបាត់ទូដែកដាក់សម្ភារទៀតផង ។ ក្រោយឃើញដូច្នេះ ក៏បានរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកពិនិត្យ និងស្រាវជ្រាវ ។

ប្រភពរដ្ឋបាលបន្តបានថា សម្ភារបាត់បង់កុំទ្យូទរ័២គ្រឿង ចំពោះសម្ភារក្នុងទូដែកមិនទាន់ដឹង ព្រោះថៅកែធំបានចេញទៅហុងកុងមុនពេលក្រុមចោរធ្វើសកម្មភាព ។ ចំណែករឿងលុយកាក់នោះ ទាល់តែថៅកែទើបដឹងចំនួន ព្រោះមានតែថៅកែទេ ដែលជាអ្នកកាន់កាប់ទូដែកនេះ ។

លោកអនុសេនីឯក ម៉ិច សុភាន់ អធិការរងនគរបាលស្រុកសំរោងទងបានឲ្យដឹងថា ក្រុមហ៑ុនបានជួលសន្តិសុខយាមយប់ចំនួន៤នាក់មកយាមសន្តិសុខទាំងអស់ ជាសន្តិសុខរបស់ក្រុមហ៊ុន ធីភីអែស ។

អធិការរងនគរបាលស្រុកបន្តថា ករណីខាងលើជំនាញបន្តជ្រាវនឹងកសាងសំណុំរឿងចាត់កាតាមនិតិវិធី ។ ចំពោះជនសង្ស័យដែលថតជាប់ដោយកាមេរ៉ានោះពេលនេះកំណត់មុខសញ្ញាបានអស់ហើយកំពុងតាមរកចាប់ខ្លួន។

តាមរដ្ឋបាលបានប្រាប់ថា សម្ភារបាត់បង់កុំទ្យូទរ័២គ្រឿង ចំពោះសម្ភារក្នុងទូដែក មិនទាន់ដឹង ព្រោះថៅកែធំ បានចេញទៅហុងកុងមុនពេលក្រុមចោរធ្វើសកម្មភាព ។ ចំណែករឿងលុយកាក់នោះ ទាល់តែថៅកែទើបដឹងចំនួន ព្រោះមានតែថៅកែទេ ដែលជាអ្នកកាន់កាប់ទូដែកនេះ ។

ក្រុមកម្មករ ក៏មានការលើកឡើងផងដែរថា មានសន្តិសុខយាមហើយ នៅតែចោរហ៑ានធ្វើសកម្មភាពលួចទូដែកបានទៀត ករណីនេះសង្ស័យតែខ្មោចស្រុកឲ្យដៃទើបខ្មោចព្រៃហ៑ានចូល ។ ជាងនេះទៅទៀតលុយ ដែលទុកក្នុងទូដែកសម្រាប់បើកឲ្យកម្មករ និងបុគលិកក៏មិនតិចដែរ ដែលក្រុមចោរលួចយកទៅនោះ ។

អ្វី ដែលជាការកត់សម្គាល់គឺកាមេរ៉ាសុវត្ថិភាព រោងចក្រថតបានមុខជនសង្ស័យម្នាក់បានយ៉ាងច្បាស់ទៀតផងនៅពេល ដែលគេកំពុងសែងទូដែកចេញក្រៅនោះហើយ អ្វី ដែលជាការកត់សម្គាល់គឺកាមេរ៉ាសុវត្ថិភាពរោងចក្រថត បានមុខជនសង្ស័យម្នាក់បានយ៉ាងច្បាស់ទៀតផង នៅពេលដែលគេកំពុងសែងទូដែកចេញក្រៅនោះ ។

អធិការរងនគរបាលស្រុកបន្តថា ករណីខាងលើជំនាញបន្តជ្រាវ និងកសាងសំណុំរឿងចាត់កាតាមនីតិវិធី ។ ចំពោះជនសង្ស័យដែកថតជាប់ដោយកាមេរ៉ានោះ ពេលនេះកំណត់មុខសញ្ញាបានអស់ហើយកំពុងតាមរកចាប់ខ្លួន ៕ សេនាស័ក្តិ


ចែករំលែក៖