ភ្នំពេញ: គ្រោះថ្នាក់ចរាច២ករណីក្នុងពេលតែមួយ នៅលើស្ពានអាកាស៥មករា បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ដោយសារបើកម៉ូតូទៅបុកក្បាលស្ពាន ហើយមួយករណីទៀតរថយន្តសណ្តោងធុនធំដឹកស៊ីម៉ង់ត៍មួយគ្រឿង វាក់អើនឹងរថយន្តមួយគ្រឿងបណ្តាលរអិលថយក្រោយ ទៅបុកនឹងរបាំងថ្មចែកទ្រូងផ្លូងលើស្ពានអាកាស៥មករាខ្ទាតចេញពីជួរអស់១កង់ ។
ហេតុការណ៍នេះកើតឡើងកាលពីម៉ោងជាង៩យប់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ស្ថិតចំណុចលើស្ពានអាកាស៥មករា ត្រើយខាងលិច តាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ។
ករណីទី១ តាមប្រភពពីអ្នកបើកបរបានឲ្យដឹងថា មុនកើតហេតុរូបគេបានបើករថយន្តសណ្តោងធំធុនមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3B-8777 នៅក្នុងរថយន្តមានដឹកស៊ីម៉ង់ត៍ បំណងយកទៅដាក់នៅរ៉ារថភ្លើង ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតឡើងលើស្ពានដែលជាផ្លូវហាមឃាត់មិនឲ្យរថយន្តធុនធំបើកឆ្លងកាត់ ខណ:មកដល់ចំណុចកើតហេតុបានវាក់អើនឹងរថយន្តមួយគ្រឿងទៀតបើកនៅខាងមុខបណ្តាលរថយន្តរអិលមកក្រោយបណ្តោឲ្យកង់រថយន្តទៅបុករបាំថ្មចែកទ្រូងផ្លូវខ្ទាតចេញពីជួអស់មួយកង់ តែសំណាងល្អមិនបង្កឲ្យមានរងរបួស ។
ករណីទី២ បុរសម្នាក់ជិះម៉ូតូមួយគ្រឿងជ្រុលចង្កូតទៅបុកក្បាលស្ពានអាកាស៥មករាបណ្តាលឲ្យរងរបួសធ្ងន់ ចំណុចគល់ស្ពានអាកាស៥មករាប៉ែកខាងកើត តាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ។
តាមប្រភពព័ត៌មាននៅកន្លែងបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ូគីស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AT-3907 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច បំណងបើកឡើងស្ពាន ខណ:មកដល់ចំណុចកើតហេតុបានរេចង្កូតទៅបុកក្បាលស្ពានពេញទំហឹង បណ្តាលដួលបោកក្បាលនឹងថ្នល់សន្លប់ស្តូកស្តឹងនៅនឹងកន្លែងត្រូវបានរថយន្តសង្គ្រោះបន្ទាន់គ្លីនីករស្មីដឹកយកទៅសង្គ្រោះភ្លាមៗ ។
បន្ទាប់ពីកើតហេតុរថយន្តដឹកសុីម៉ង់ត៍ត្រូវបានសមត្ថកិច្ចជំនាញយកទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ។ ចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ផ្សារដេប៉ូ៣ រង់ចាំសាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់យកម៉ូតូទៅផ្ទះវិញ៕ ជ្រោយពេជ្រ