ស្ទឹងត្រែងះ គំនរឈើជាច្រើនជាច្រើនឈ្មួញដឹកតាមទូកយកមកទម្លាក់ចោល ក្នុងទឹកបំរ៉ុងដឹកជញ្ចូនបន្តតាមរថយន្តសាំងយ៉ុង តែត្រូវបាននគបាលការិយាយ ល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ខាននគបាលខេត្ត ធ្វើការចុះបង្ក្តាបដល់កន្លែងមាត់កំពង់ទូកតែម្តង នៅវេលាម៉ោង០៩.១៥ នាទី ថ្ងៃសុក្រ ១៤រោច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិស្រែតាចាន់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ។
ប្រពភពីមន្ត្រីនគបាលបានដែលចុះបង្ក្រាបនិយាយថា ឈើនេះជាឈើប្រភេទឈើក្រហម លេខពីរគ្រឿងផ្ទះអាជ្រៀកចេញ ដោយម៉ាស៉ីនរណាខ្សែ ប្រភេទធុនធំ មានក្រុមហ៊ុនរោងចក្រអាជ្រៀកត្រឹមត្រូវ មិនម៉ែនអារជ្រៀកដោយម៉ាស៉ីនត្រង់ទីន័រនោះទេ ដែលឈ្មួញលួចធ្វើសកម្មភាពដឹកចេញជារៀងរាល់ថ្ងៃនឹងយប់ ប្រហែលជាមានការឃុបឃិតគ្នា បើកភ្លើងខៀវពីរមន្ត្រីជំនាញពាក់ព័ន្ធនៅទីនោះ ទើបឈ្មួញទាំងនោះធ្វើសកម្មភាពយ៉ារលូន ហើយគេសង្ស័យថាឈើនេះ ប្រហែលជាដឹកចេញ ពីរក្រុមហ៊ុនបាតអាង( វ៉ា រី អគ្គី) សេសានក្រោមពីក៍ថាបាន។
ប្រភពដដែលបានបន្តថា ឈើនេះធ្វើការបង្ក្រាបដោយមានការ លួចចង្អុលបង្ហាញពីរពលរដ្ឋនៅទីនោះ ដល់សមត្ថកិច្ចទើបធ្វើការចុះបង្ក្រាបដល់ចំណុចខាងលើព្រោះក្រុមឈ្មួញទាំងនោះ តែងតែធ្វើសកម្មភាពដឹកជញ្ចូនធ្វើឲ្យខូចផ្លូវវាពិបាកក្នុងការធ្វើដំណើររបស់ពួគគាត់ ចំណែកសមត្ថកិច្ចជំនាញពាក់ព័ន្ធ នៅទីនោះមិនដែលឃើញបង្ក្រាបនោះទេប្រហែលត្រូវរ៉ូវយកលុយពីក្រុមឈ្មួញទាំងនោះដាក់ហោប៉ៅអស់ហើយ។ ទើបពួគគាត់លួចរាយការណ៍ដោយសម្ងាត់ មកការិយាយល័យនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ទើបធ្វើការបង្ក្រាបតែម្តងនៅចំណុចពេលវេលានឹងទីតាំងលើ រួចប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើឃុំក្បាលរមាស យកមករក្សាទុកនៅស្នាក់ការតែម្តង។
ជុំវិញរឿងលោកទិត្យ វី នាយសង្កាត់រដ្ឋបាលព្រៃឈើល្បាលរមាស បានឲ្យដឹងនៅល្ងាចថ្ងៃទី១១ ខែសីហា នេះ ថាឈើដែលនគបាលខេត្ត បង្ក្រាបបាននោះត្រូវបានផ្ទេប្រគល់ឲ្យមកលោក រួចក៍ធ្វើការដឹកជញ្ចូនតាមគោយន្តកន្ត្រៃ យកមករក្សារទុកនៅសង្កាត់របស់លោករួចរាល់ហើយដែរ ហើយឈើនោះជាប្រភេទឈើក្រហម លេខពីរគ្រឿងផ្ទះជម្រុះមានចំនួន ជាង៩ម៉ែត្រគូប៕ មាស សុផាត