ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបីគ្រឿងបុកបន្តកន្ទុយគ្នាបណ្តាលឲ្យខូតខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រឿងៗបើករថយន្តមួយគ្រឿង ជ្រុលទៅបុករថយន្តពីរគ្រឿងនៅខាងមុខ ដែលស្របទិសដៅគ្នាពីក្រោយបន្តកន្ទុយគ្នា បណ្ដាលឲ្យរងការខូតខាតយ៉ាងដំណំ តែមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីយប់​ ថ្ងៃពុធ ៤កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខវត្តទឹកថ្លា តាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ស្រវឹងស្រា បើករថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្កាកលេខ ភ្នំពេញ2AO-1767 បានធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលចង្កូតទៅបុករថយន្តហាយឡែនឌ័រមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AL-1203 ដែលធ្វើដំណើរនៅខាងមុខស្របទិសដៅគ្នាចំពីពីក្រោយ បណ្តាលឲ្យកំពិតកាង និងបែកស្តុបខាងស្តាំ រួចរុញទៅបុករថយន្តមួយគ្រឿងទៀតម៉ាកតូយូតា ព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AR-6018​ ដែលធ្វើដំណើរនៅខាងមុខដូចគ្នា ពីក្រោយពេញទំហឹង បណ្តាលឲ្យខូចខាតយ៉ាងដំណំ។ តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ ។ ចំណែករថយន្តបង្កខូចផ្នែកខាងមុខនិងផ្ទុះពោងទាំងពីរខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តទាំងបីគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ ភារ៉ា ដង្កោ


ចែករំលែក៖