ខេត្តឧត្ដរមានជ័យ ៖ ព្រះសង្ឃអភិរក្សដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន និងអាជ្ញាធរមូលដ្ឋាន ប្រកាសមិនទទួលស្គាល់អនុគណៈកម្មការការពារដែនជម្រកសត្វព្រៃមួយរូប ដែលប្រព្រឹត្តិខុស នឹងបទបញ្ជាផ្ទៃក្នុង របស់សង្ឃរុក្ខាវ័នដែនជម្រកសត្វព្រៃ។
ពិធីនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆាំ្ន២០១៨នេះ ក្រោមគណៈអធិបតីព្រះតេជគុណឧត្តមណី ប៊ុត សាលួត ព្រះ វិសុទ្ធិមេតា្តរាជាគណៈថា្នក់កិត្តិយសព្រះមេគុណខេត្តឧត្តរមានជ័យ នឹងជាព្រះប្រធានសត្វព្រៃសង្ឃរុក្ខាវ័ន រួមនឹងលោក រិទ្ធី បក្ស អភិបាលស្រុកចុងកាល់ព្រមទាំងមន្ត្រីមូលដ្ឋានរបស់សហគមន៍ នៅតំបន់ព្រៃរុក្ខាវ័ន នឹងពលរដ្ឋដែលរស់នៅតំបន់នោះជាច្រើនគ្រួសារចូលរួមផងដែរ ។
ព្រះតេជគុណ ប៊ុត សាលួត មានសង្ឃដីកាថា មូលហេតុដែល ធ្វើការបដិសេធនឹងបណ្តេញចេញនូវអនុគណៈកម្មការការពារដែនជំរកសត្វព្រៃសង្ឃរុក្ខាវ័ន ឈប់ទទួលស្គាល់ នៅពេលនេះ គឺមកពីបុគ្គលឈ្មោះ ម៉ែន សារ៉ា រូបនេះ កន្លងមកថ្មីនេះ បានប្រព្រឹត្តិនូវអំពើខុសឆ្គងនឹងបទបញ្ជាផ្ទៃក្នុងរបស់សង្ឃរុក្ខាវ័ន ដោយប្រព្រឹត្តិអំពើមិនសមរម្យដូចជា ការប្រើអំណាចរបស់ខ្លួន គាបសង្កត់មកលើប្រជាពលរដ្ឋ យកប្រាក់ពីពលរដ្ឋដឹកអុស ដឹកចម្រឹង កាប់បំផ្លាញព្រៃឈើ ដើម្បីតែប្រយោជន៍ ផ្ទាល់ខ្លួនគំរាមកំហែង ដល់សមាជិកសហគមន៍គា្នឯង តាំងខ្លួនជាអ្នកធំ បានធ្វើបែងចែកដីធ្លីរបស់សហគមន៍ នឹងដកហូតដីពីពលរដ្ឋតាមតែអំពើចិត្តរបស់ខ្លួន នឹងប្រព្រឹត្តិនូវបទល្មើសផ្សេងៗ គ្មានការអនុញ្ញាតក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន។
ក្នុងឱកាសនោះ លោក រិទ្ធី បក្ស អភិបាលស្រុកចុងកាល់ បានឲ្យដឹងថា ពាក់ព័ន្ធនឹងបញ្ហានេះដែរទុកអោយខាងមន្ទីរធម្មការ នឹងសាសនា ជាអ្នកធ្វើការវិនិច្ឆ័យសម្រេចទៅចុះ ព្រោះជាបញ្ហារបស់ព្រះសង្ឃ រូបលោកផ្ទាល់បានត្រឹមតែធ្វើការសម្របសម្រួលតែប៉ុណ្តោះ៕ ប៉ែន នួន