ព័ត៌មានទាន់ហេតុការណ៍៖

ពលករខ្មែរ៣នាក់រងរបួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅប្រទេសថៃ

ចែករំលែក៖

ប៉ោយប៉ែត៖ ពលករខ្មែរ៣នាក់រងរបួសធ្ងន់ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ក្នុងស្រុកបាងខ្លាវ ខេត្តឆាក់ឆឺង សៅកាពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨។

តាមសេចក្តីរាយការបានប្រាប់ថា មានរថយន្ត Mazada bt-50 pro ពីបាំងមួយគ្រឿងជួបគ្រោះថ្នាក់បុកដើមឈើក្បែរ ចិញ្ចើមផ្លូវបណ្ដាលឲ្យពលករខ្មែរចំនួន០៣នាក់ រងរបួសធ្ងន់ និងតៃកុងថៃស្លាប់០១នាក់ នៅកន្លែងកើតហេតុផងដែរ។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងនៅត្រង់ចំណុចផ្លូវជាតិ៣០៤-មហាសាខាម ស្ថិតនៅក្នុងភូមិ៥ ឃុំថាថងឡាំងវ ស្រុកបាងខ្លាវ ខេត្តឆាក់ឈើងសៅ។

បច្ចុប្បន្នពលករខ្មែររងគ្រោះទាំង៣នាក់ ត្រូវបានអាជ្ញាធរថៃបញ្ជូនយកទៅសង្រ្គោះនៅមន្ទីរពេទ្យបាងខ្លាវខេត្តឆាក់ឈើងសៅ ។ ទោះយ៉ាងណាពលករខ្មែរដែលជួបគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ នៅមិនទាន់ដឹងអត្តសញ្ញាណឡើយ ព្រោះមិនទាន់មានការបកស្រាយពីមន្ត្រីកម្ពុជាប្រចាំប្រទេសថៃឡើយ ៕ វណ្ណា


ចែករំលែក៖