ព័ត៌មានទាន់ហេតុការណ៍៖

ភ្លៀងមួយមេនិងខ្យល់បណ្ដោយឲ្យបាក់ដើមឈើយ៉ាងធំធ្លាក់ចំពីលើរថយន្ត២គ្រឿងរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ ដើមឈើយ៉ាងធំបានបាក់រំលំធ្លាក់មកលើផ្លូវ ហើយបានធ្លាក់ចំពីលើ រថយន្ត២ គ្រឿងរងការខូចខាត ខណៈភ្លៀង និងខ្យល់ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលេខ២០៥ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ករណីនេះ អ្នកធ្វើដំណើរបានភ្ញាក់ផ្អើល មុនដំបូងស្មានតែមានករណីរញ្ជួយដី តែក្រោយមក ទើបហួសចិត្តមិននឹកស្មានថា ទឹកភ្លៀងមានឥទ្ធិផលរហូតដល់ថ្នាក់ហ្នឹង ។ រថយន្ត២ គ្រឿង ទី១ រថយន្តម៉ាកព្រុស និងទី២ រថយន្តម៉ាកកូរូឡា រងការខូចខាត រួមនឹងដើមឈើមួយដើមនេះផងដែរ តែមិនបង្កគ្រោះថ្នាក់ដល់ជនរងគ្រោះនោះឡើយ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះដល់ ចំណុចកើតហេតុហើយបានហៅរថយន្តស្ទូចយកដើមឈើដើម្បីយកចេញពី រថយន្តវិញ ចំណែកដើមឈើត្រូវបានអាជ្ញាធរកាត់យកចេញដើម្បីកុំឲ្យស្ទះចរាចរណ៍ផងដែរ ៕ ស រស្មី


ចែករំលែក៖