ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិជប៉ុនម្នាក់ដេកស្លាប់ក្នុងបន្ទប់ផ្ទះវីឡាក្នុងបុរីពិភពថ្មីសង្ស័យគាំងបេះដូង

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិជប៉ុនម្នាក់ ត្រូវគេប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ទាំងអាក្រាតកាយ សង្ស័យគាំងបេះដូង(ខ្យល់គរ)បង្កភ្ញាក់ផ្អើលវេលាម៉ោង១៧ ថ្ងៃទី១១ កញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្ទះវីឡាលេខ៩០ផ្លូវលេខ១៩ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះ ឈ្មោះ ណាកាណុ ហីុណូរ៉ូរិ ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរគ្រូបង្រៀនភាសាជប៉ុន ស្នាក់នៅផ្ទះលេខ៩០ ផ្លូវ១៩បុរីពិភពថ្មីភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ភ្នំពេញ កាន់លិខិតឆ្លងដែនលេខ១២០៧៨៩០៧២។

លោកពូម្នាក់ឈ្មោះ សូ សុន អាយុ៦៥ឆ្នាំ ដែលជាអ្នកបើកបររថយន្តអោយម្ចាស់ផ្ទះខាងលើបានអោយដឹថា នៅមុនពេលកើតហេតុ រូបគាត់បានបើករថយន្ត១គ្រឿង ដឹកនារីជាជនជាតិជប៉ុន២នាក់ ចេញពីក្រុមហ៊ុនមកផ្ទះវីឡាកន្លែងកើតហេតុ ដើម្បីមកមើលជនរងគ្រោះ ព្រោះមេរបស់គាត់ខលតាមទូរស័ព្ទមិនលើក លុះមកដល់ផ្ទះកើតហេតុខាងលើនារី២នាក់បានឡើងទៅបន្ទប់ហើយគាស់ទ្វារហៅមិនឆ្លើយ ក៏យកសោពីសង្សាររបស់គាត់ចាក់មើល ទើបឃើញជនរងគ្រោះស្លាប់បាត់ទៅហើយ។ តាមការសន្និដ្ឋានរបស់គ្រួពេទ្យថា ជនរងគ្រោះស្លាប់ដោយបណ្តាលមកពីស្ទះសរសៃឈាមក្នុងបេះដូង។

សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យ ហើយថា ការស្លាប់របស់ជនរងគ្រោះមិនពាក់ព័ន្ធករណីឃាតកម្មនោះទេ ។ សពជនរងគ្រោះត្រូវបានយកទៅដំកល់ទុកនៅវត្តស្ទឹងមានជ័យ រង់ចាំស្ថានទូតសាម៉ីមកទទួលយកទៅធ្វើកោសល្យវិច័យបន្ត ៕ តុង សីហា


ចែករំលែក៖