ព័ត៌មានទាន់ហេតុការណ៍៖

ព្រះរាជអាជ្ញា​ម្នាក់​នៅ​តុលាការខេត្ត​សៀមរាប​បញ្ជា​ឲ្យដោះ​លែង​ឲ្យមាន​សេរីភាព​ជនល្មើស​ម្នាក់ដែលវាយគេ

ចែករំលែក៖

ខេត្ត​សៀមរាប៖ ក្រុមគ្រួសារជនរងគ្រោះថ្លែងថា​ ដូច​ត្រូវ​គេ​ដឹង​មុនថា ​ជនល្មើស​វាយបុរស​ម្នាក់​ឲ្យរង​របួស​នៅ​ផ្សារ​កំពង់ក្ដី​ ស្រុក​ជីក្រែង​ របូត​ចេញពី​ដៃ​របស់​កងរាជអាវុធហត្ថ​ស្រុកទៅ​ហើយ​ ដោយ​ប្រភព​ឲ្យដឹង​ថា​ មាន​ព្រះរាជអាជ្ញា​ម្នាក់​នៅ​តុលា​​ការ​ខេត្តសៀមរាប​បញ្ជា​ឲ្យដោះ​លែង​ជនល្មើសសិន ទោះជាមាន​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្ដែង​ មាន​អ្នក​រង​របួស​ជាក់​​ស្ដែង​ ព្រមទាំង​ជន​រង​គ្រោះ​ទៅ​ប្ដឹង​ដល់​នគរបាល​ និង​​អាវុធហត្ថ​ជាក់ស្ដែង​ក៏ដោយ តែ​ត្រូវ​គេ​បញ្ជា​ឲ្យដោះ​លែង​ជន​​ល្មើស​ទៅ​វិញ​ ពិតជារឿងគួរឲ្យហួសចិត្តបំផុត ។

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ហេតុការណ៍​វាយមនុស្ស​ខាងលើ​នេះ ​បាន​ប្រព្រឹត្ត​ឡើង​នៅ​ក្នុង​ផ្សារ​កំពង់ក្ដី​ ស្រុក​ជីក្រែង​នៅ​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​ ២០១៨​ ​ ​ជន​រង​គ្រោះ​ ឈ្មោះ ​នេ​ ភេទ​ប្រុស​ ជា​កម្មករ​ហាង​លក់​សាំង​មួយ​កន្លែង​ ដែល​មាន​ជីវភាព​ខ្សត់ខ្សោយ ​គាត់​ត្រូវ​បាន​ជនល្មើស​វាយ បន្ទាប់​ពី​គាត់​ទៅ​សួរ​រក​ទិញ​ធុងបាស់​នៅ​កន្លែង​របស់​ជនល្មើស​ជា​ថៅកែ​ហាង​លក់​ធុងបាស់​នោះ​ ក្រោយមក​ទៀត​ គាត់​ក៏​បាន​ទៅ​ទិញ​ធុងបាស់​ អ្នកលក់​ម្នាក់​ផ្សេង​ទៀត​ ដែល​​លក់​ក្នុង​តម្លៃ​ធូរ​ថ្លៃ​ជាង​ ។ ​

​បន្ទាប់​ពី​ទិញ​នៅ​កន្លែង​ផ្សេង​ហើយ​ ជនល្មើស​បាន​​បក់ដៃ​ហៅ​ជន​រង​គ្រោះ​ និង​​វាយដំ​ទៅ​លើ​រូបរាង​កាយ​របស់​ជន​រង​គ្រោះ​យ៉ាងដំណំ​ ៕ ប៊ុន រិទ្ធី


ចែករំលែក៖