ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ដែលជាជាងសាងសង់ផ្តះបានជួបគ្រោះថ្នាក់ដល់ជីវិត បន្ទាប់ពីលើកទរទឹកទៅប៉ះនឹងខ្សែភ្លើងស្រាត មានតង់ស្យុងខ្ពស់ បណ្តាលឲ្យឆក់ស្លាប់មួយរំពេច។
ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិជន្លង់ម្លូ ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ជនរងគ្រោះឈ្មោះ ឡុង ឌឿន ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរជាងផ្ទះ រស់នៅភូមិព្រៃរមៀត ឃុំព្រៃរំដួល ស្រុកភ្នំស្រួច។ចំណែកម្ចាស់ផ្ទះឈ្មោះប៉ុន តូច ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។
ប្រភពព័ត៌មានពីសមត្ថកិចហចបានឲ្យដឹងថា មុនពេលកើតហេតុ ម្ចាស់ផ្ទះបានជួលជនរងគ្រោះ ឲ្យមកធ្វើផ្ទះឲ្យគាត់នៅពេលកំពុងធ្វើ ជនរងគ្រោះ បានលើកទរទឹកចាប់ភ្ជាប់់លើដំបូលផ្ទះ ស្រាប់តែចៃដន្យអាក្រក់ ទរបានប៉ះនឹងខ្សែភ្លើងស្រាត ដែលគេរាយលើបង្គោលនៅខាងមុខផ្ទះគាត់ បណ្តាលឲ្យឆក់ជនរងគ្រោះ ធ្លាក់ពីលើដំបូលកម្ពស់៦ម៉ែត្រ មកដល់ដីដាច់ខ្យល់ស្លាប់ភ្លាមនៅកន្លែងតែម្តង។
បន្ទាប់ពីកើតហេតុ ម្ចាស់ផ្ទះ បានរាយការណ៍ប្រាប់សមត្ថកិច្ច ឲ្យចុះមកពិនិត្យសាកសពហើយបញ្ជាក់ថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារចរន្តអគ្គិសនី ឆក់ពិតមែន។
ក្រោយពិនិត្យ និងបំពេញឯកសាររួចរាល់ សាកសព ត្រូវសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ យកទៅផ្ទះ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ សេនាស័ក្តិ