ខេត្តព្រះវិហារ៖ យ៉ាងហោចណាស់ មនុស្ស៣នាក់ បានរងរបួសធ្ងន់-ស្រាល និងគោយន្តកន្ត្រៃ១គ្រឿង ត្រូវខូចខាតទាំងស្រុង ក្រោយក្រោយបើកគោយន្តជាន់មីន ១គ្រាប់ ដែលសល់ពីសម័យសង្គ្រាម បណ្តាលឲ្យផ្ទុះកក្រើកព្រៃ ។
ហេតុការណ៍នេះកើតឡើងកាលពី រសៀល ថ្ងៃ ពុធ ២ រោច ខែ ភទ្របទ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ២០១៨ នៅត្រង់ចំណុចវាលចៀស ស្ថិតក្នុងភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
មន្ត្រីនគរបាល ស្រុកជាំក្សាន្ត បានឲ្យដឹងថា ជនរងគ្រោះ ទី១.ឈ្មោះ គឹម សុភ័ត្ត្រា ភេទប្រុស អាយុ៣៣ឆ្នាំ, ទី២.ឈ្មោះ ទិត រិទ្ធី ភេទប្រុស អាយុ៤៣ឆ្នាំ និងទី៣.ឈ្មោះ ភឿន សុភាព ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ហើយពីរនាក់ខាងលើនេះមកពីស្រុកគូលែន ខេត្តព្រះវិហារ។ អ្នកទាំង៣ មកស្នាក់នៅ និងរកស៊ីនៅចំណុចទីតាំងភូមិឃុំកើតហេតុខាងលើ។ ជនរងគ្រោះទាំង៣ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក១៦មករាខេត្តព្រះវិហារ ដោយសាររងរបួសធ្ងន់ បន្ទាប់ពីពួកគាត់ ជិះគោយន្តទៅធ្វើចម្ការ ហើយកិនលើមីនមួយគ្រាប់បន្សល់ទុកពីសម័យសង្រ្គាមបណ្តាលឲ្យផ្ទុះកក្រើក ៕