ព័ត៌មានទាន់ហេតុការណ៍៖

គណនី Facebook របស់លោក ​ឯម ច័ន្ទមករា អគ្គលេខាធិការជនពិការ ដែលមានឈ្មោះ «Makara Chan Em» ត្រូវបានជនអនាមិកលួចយកទៅគ្រប់គ្រង

ចែករំលែក៖

ភ្នំពេញ៖​ គណនី Facebook ផ្លូវការរបស់លោក ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សាសកម្មភាពជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលមានឈ្មោះ «​Makara Chan Em» ត្រូវបានជនអនាមិកលួច (Hack) យកទៅគ្រប់គ្រង នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ។

តាមរយៈអង្គភាព Nokorwatnews.com និងNokor Dragon news នៅព្រឹកនេះ លោក ឯម ច័ន្ទមករា សូមប្រកាសមិនទទួលស្គាល់នូវការបង្ហោះខ្លឹមសារអ្វីផ្សេងៗទាំងអស់ នៅលើគណនី Facebook ឈ្មោះ «Makara Chan Em» ចាប់ពេលនេះតទៅ ព្រោះខ្លឹមសារទាំងនោះមិនមែនលោកជាអ្នកបង្ហោះឡើយ ពោលជាការបង្ហោះរបស់ជនអនាមិកទាំងអស់៕


ចែករំលែក៖