ព័ត៌មានទាន់ហេតុការណ៍៖

ថយក្រោយហ្វ្រាំងមិនស៊ី ជ្រុលទៅបុកខ្លោងទ្វារ និងប៉ុស្តិ៍យាមខូចខាត

ចែករំលែក៖

ខេត្តព្រះសីហនុ៖ រថយន្តធុនធំ១គ្រឿងពេលបើកថយក្រោយ ហ្វ្រាំងមិនស៊ី ក៏ជ្រុលទៅបុកខ្លោងទ្វារ និងប៉ុស្តិ៍យាមខាងមុខអធិការដ្ឋាននគរបាលស្រុក បណ្តាលឲ្យរងការខូចខាតផ្នែកខ្លះកាលពីរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ។

បើតាមសមត្ថកិច្ចប្រាប់ឲ្យដឹងថា រថយន្តនេះ ជារថយន្តដែលជួបគ្រោះថ្នាក់ចរាចរណ៍កន្លងមកយូរដែរហើយ រួចត្រូវបានសមត្ថកិច្ចនគរបាល យកមករក្សាទុកនៅអធិការដ្ឋាននគបាលស្រុកព្រៃនប់ ហើយនៅរសៀល ថ្ងៃទី២៨ ខែកញ្ញា ខាងភាគីរថយន្តនោះ បានហៅជាងមកជុសជុល ដើម្បីយករថយន្តត្រឡប់ចេញទៅវិញ ប៉ុន្តែចៃដន្យមិនល្អ បន្ទាប់ពីជុសជុលរួចរាល់ ជាងស្រុកព្រៃនប់ ពេលបើកថយក្រោយ ហ្វ្រាំងមិនស៊ី ក៏ជ្រុលទៅបុកខ្លោងទ្វារ និងប៉ុស្តិ៍យាមខាងមុខអធិការដ្ឋាននគរបាលស្រុក បណ្តាលឲ្យរងការខូចខាតផ្នែកខ្លះកាលពីរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ។

បើតាមសមត្ថកិច្ចប្រាប់ថា រថយន្តនេះ ជារថយន្តដែលជួបគ្រោះថ្នាក់ចរាចរណ៍កន្លងមកយូរដែរហើយ រួចត្រូវបានសមត្ថកិច្ចនគរបាល យកមករក្សាទុកនៅអធិការដ្ឋាននគបាលស្រុកព្រៃនប់ ហើយនៅរសៀលថ្ងៃទី២៨ ខែកញ្ញា ខាងភាគីរថយន្តនោះបានហៅជាងមកជុសជុលដើម្បីយករថយន្តត្រឡប់ចេញទៅវិញ ប៉ុន្តែចៃដន្យមិនល្អ បន្ទាប់ពីជុសជុលរួចរាល់ ជាងធ្វើរថយន្ត ក៏បានឡើងបើកបរយករថយន្តចេញ ដោយដាក់លេខថយក្រោយ តែហ្វ្រាំងមិនស៊ី ធ្វើឲ្យរថយន្ត ថយជ្រុលទៅបុកខ្លោងទ្វារ និងប៉ុស្តិ៍យាមរបស់អធិការដ្ឋាននគរបាលស្រុក ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ទេ ។

ជាងរថយន្តនោះមានឈ្មោះខ្មៅ​ ដា​ភេទប្រុស អាយុ​២៧ឆ្នាំ ​មាន​ទី​លំនៅ​ភូមិ​វាល​ធំ​ ឃុំវាលរេញ ​ស្រុកព្រៃនប់​ ករណីនេះ សមត្ថកិច្ចអនុញ្ញាតឲ្យជាងជួសជុលរថយន្តនេះយករថយន្តចេញ ដោយខាងជាងជួសជុលយល់ព្រមជួសជុលខ្លោងទ្វារ និងប៉ុស្តិ៍យាមដែលខូចនេះ តាមស្មារតីសម្របសម្រួលគ្នា និងការយោគយល់ ។

រថយន្ត ក៏បានឡើងបើកបរយករថយន្តចេញ ដោយដាក់លេខថយក្រោយ តែហ្វ្រាំងមិនស៊ី ធ្វើឲ្យរថយន្ត ថយជ្រុលទៅបុកខ្លោងទ្វារ និងប៉ុស្តិ៍យាមរបស់អធិការដ្ឋាននគរបាលស្រុក ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ទេ ។

ជាងរថយន្តនោះ មានឈ្មោះខ្មៅ​ ដា ​ភេទប្រុស អាយុ​២៧ឆ្នាំ​ មាន​ទី​លំនៅ​ភូមិ​វាល​ធំ​ ឃុំវាលរេញ ​ស្រុកព្រៃនប់​ ករណីនេះ សមត្ថកិច្ចអនុញ្ញាតឲ្យជាងជួសជុលរថយន្តនេះយករថយន្តចេញ ដោយខាងជាងជួសជុលយល់ព្រមជួសជុលខ្លោងទ្វារ និងប៉ុស្តិ៍យាមដែលខូចនេះ តាមស្មារតីសម្របសម្រួលគ្នា និងការយោគយល់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖