ខេត្តត្បូងឃ្មុំ ៖ កម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកតំបែរសហការ ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសេដា ខណៈល្បាតរដ្ឋបាលចំហនៅចំណុគីឡូម៉ែត្រ១១ ស្ថិតនៅវាលតូចឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានប្រទះឃើញ និងឃាត់ជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាកធូដេ១គ្រឿងឌុបគ្នា នៅពេលនោះ កម្លាំងឆែកឆេររកឃើញថ្នាំញៀនចំនួន៥កញ្ចប់ លាក់ទុកនៅក្រោមកែបម៉ូតូ ។
ការឃាត់ខ្លួនពួកគេធ្វើឡើងកាលពីវេលាម៉ោង២១និង២០នាទី ថ្ងៃសៅរ៍ ៦រោច ខែភទ្របទឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ។
ជនសង្ស័យទាំង២នាក់ ១-ឈ្មោះក្រី រ៉ូទី ភេទប្រុស អាយុ១៩ឆ្នាំ ជាតិចាម នៅភូមិអណ្ដូងពេជ្រ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងទី២-ឈ្មោះ ស្ដា ហ្វាសុប្រី ភេទប្រុស អាយុ៣២ ឆ្នាំជាតិចាម រស់នៅភូមិថ្នល់កែង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។ កម្លាំងដកហូតវត្ថុតាងម្សៅ ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន០៥ កញ្ចប់។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកតំបែរ ដើម្បីសាកសួរនិងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំ ចាត់ការតាមផ្លូវច្បាប់ ៕ វណ្ណៈ