ព័ត៌មានទាន់ហេតុការណ៍៖

ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ ! កាកបាទក្រហម​កម្ពុជា​ ចែកអំណោយមនុស្សធម៌ជូនអ្នកជំងឺចំនួន៤៤៧នាក់ នៅមន្ទីរពេទ្យព្រះកេតុមាលា​

ចែករំលែក៖

ភ្នំពេញ​៖ ក្នុងឱកាសពិធីកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌ​នេះ​ នៅព្រឹកថ្ងៃព្រហស្បតិ៍​ទី៤​ ខែតុលា ឆ្នាំ២០១៨​ នេះ កាកបាទក្រហមកម្ពុជា​ ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ឱ្យគណៈប្រតិភូដឹកនាំដោយ​ លោកស្រី​ ពុំ​ ចន្ទីនី​ អគ្គលេខាធិការ​ ចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនអ្នកជំងឺចំនួន ៤៤៧នាក់ (ក្នុងនោះមានកងទ័ពចំនួន​ ២១៦នាក់)​ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យព្រះកេតុមាលា​ រាជធានីភ្នំពេញ។

អំណោយមនុស្សធម៌ដែលបានចែកជូនអ្នកជំងឺទាំង ៤៤៧នាក់ ក្នុងម្នាក់ៗទទួលបាន ៖ មី ១កេស ត្រីខ ១០កំប៉ុង ស្ករស ១គីឡូក្រាម ទឹកដោះគោខាប់ ៤កំប៉ុង នំប្រៃ​ ១កញ្ចប់​ មុង១ ភួយ១ សារុង១ ក្រមា១ អាវយ៉ឺត១​ និងថវិកា ៥០.០០០រៀល។​ ដោយឡែក​ កងទ័ពមានជំងឺចំនួន​ ២១៦នាក់​ ក្នុងម្នាក់ៗទទួលបាន​ មុងសុវត្ថិភាព​ចំនួន ១បន្ថែមទៀត៕ ចេស្តា


ចែករំលែក៖