ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នា ដោយសារម្ចាស់ស្រវឹងស្រាបណ្ដាល​ឲ្យរបួសស្រាល២នាក់ ធ្ងន់១នាក់

ចែករំលែក៖

ខេត្តកំពង់ធំ៖ វេលាម៉ោង១៣និង៤៥នាទី ថ្ងៃអង្គារ ១៥រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរ ម៉ូតូ បុកម៉ូតូ ក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យរបួសស្រាល២នាក់ និងរបួសធ្ងន់១នាក់ លើកំណាត់ផ្លូវលំ ក្រាលកៅស៊ូ ភូមិអូរគ្រូកែ ឃុំសំបូរ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

សមត្ថកិច្ចឲ្យដឹងថា ម៉ូតូម៉ាក ហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1G.1776 បើកបរទិសដៅពីត្បូងទៅជើង ដោយឈ្មោះ មឿន មី ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិ ឃុំកើតហេតុខាងលើ របួសស្រាល មិនពាក់មួកសុវត្ថិភាព ។ រីឯម៉ូតូម៉ាក ហុងដា MSX ពណ៌ខ្មៅ លឿង ស្លាកលេខ កំពង់ធំ 1D.8316 (បើកបរទឹសដៅពីជើងទៅត្បូង) ដោយឈ្មោះ យឹង ជីន ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិ ឃុំកើតហេតុខាងលើ របួសធ្ងន់ មានពាក់មួកសុវត្ថិភាព ។ អ្នករួមដំណើរជាមួយឈ្មោះ ផែង ម៉ៅ ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិ ឃុំកើតហេតុខាងលើ របួសស្រាល មិនពាក់មួកសុវត្ថិភាព ។

មូលហេតុជាបឋមបង្កឡើងដោយ អ្នកបើកបរម៉ូតូទាំងពីរបើកបរក្នុងស្ថានភាពស្រវឹង និងមិនប្រកាន់ស្តាំ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះវាស់វែងធ្វើកំណត់ហេតុ ប្រគល់សាកសព​ឲ្យសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី និងប្រមូលវត្ថុតាងជាមួយនិងមនុស្សនាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបល្ល័ង្កដើម្បីសួរនាំ ៕ ប៊ុនរិទ្ធី


ចែករំលែក៖