ខេត្តកំពង់ធំ៖ ក្មេងប្រុសម្នាក់លង់ទឹកស្លាប់ កាលពីវេលាម៉ោង១៨និង៣០នាទី ថ្ងៃអង្គារ ១៥រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅទំនប់៦មករា ភូមិសង្រ្គោះ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ជនរងគ្រោះឈ្មោះ ភក្តី សេរីវុធ ភេទប្រុស អាយុ១៥ឆ្នាំ នៅសង្កាត់ចាកអង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
មូលហេតុ ចុះលេងទឹកទំនប់៦មករា បណ្តាលឲ្យលង់ស្លាប់គ្មានអ្នកដឹង ។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើកោសល្យវិច័យរួចសន្និដ្ឋានថា ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន រួចប្រគល់សាកសពឲ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី