ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្រវឹងជោកបើករថយន្តបុករះរទេះលក់ដូររងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់ស្រវឹងជោកជាំបានបើករថយន្តស៊េរីទំនើប ក្នុងល្បឿនលឿនរេចង្កូតទៅបុករះរទេះលក់ដូរនៅចិញ្ចើមផ្លូវ​បណ្តាលឲ្យរងការខូចខាត ហើយរថយន្តនៅមិនទាន់អស់ល្បឿន ក៏បន្តទៅមុនចូលទៅក្នុងការដ្ឋានមួយកន្លែងទៀត ទើបទៅមុនលែងរួច​។

ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោងរំលងអាធ្រាត ឈានចូលថ្ងៃទី១៨ ខែតុលា​ឆ្នាំ២០១៨ នៅចំណុចមុខស្ថានទូត អូស្ត្រាលី​ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ ​រាជធានីភ្នំពេញ ​។

តា​មសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញរទេះលក់ដូរមានដបសាំង​ដែលដាក់លក់នៅតាមចិញ្ចើមផ្លូវត្រង់ចំណុចកើតហេតុជារៀងរាល់ថ្ងៃ​ លុះមកដល់ចំណុចកើតហេតុស្រាប់តែមានបុរសម្នាក់បើករថយន្តម៉ាក OD​ ពណ៌​ពាក់ស្លាកលេខ ភ្នំពេញ 2 AO 8808 ស្រវឹងជោកជាំ​ធ្វើដំណើរតាមបណ្តោយផ្លូវវិថីរដ្ឋសភា​ក្នុងទិសដៅពីជើងទៅត្បូង ល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏រេចង្កូតទៅបុករះរទេះលក់ដូរមានទាំងដបសាំង​បណ្តាលឲ្យរងការខូចខាត តែមិនមានអ្នករបួសធ្ងន់ឡើយ ហើយរថយន្តបង្កនៅមិនទាន់អស់ល្បឿន ក៏បន្តទៅបុកការដ្ឋានមួយកន្លែងទៀត បណ្តាលឲ្យរងការខូចខាតទៅមុខលែងរួចតែម្តង ។

ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋបានចាប់ម្ចាស់រថយន្តបានភ្លាមៗ ហើយរាយការណ៍ទៅសមត្ថកិច្ច ចុះមកដល់ចំណុចកើតហេតុ និងទំនាក់ទំនងទៅជំនាញមកយករថយន្ត​រួមទាំងម្ចាស់ទៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញរង់ចាំដោះស្រាយតា​មច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖