ព័ត៌មានទាន់ហេតុការណ៍៖

បុរសវ័យ២៦ឆ្នាំម្នាក់គាំងបេះដូងដេកស្លាប់នៅលើផ្ទះ បង្កការភ្ញាក់ផ្អើល

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបាត់បង់ជីវិតលើផ្ទះម្នាក់ឯង លុះព្រឹកឡើងទើបមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ និងសមត្ថកិច្ចមូលដ្ឋាន ។

ហេតការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីថ្ងៃពុធ ៨កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង០៨ និង៤៥នាទីព្រឹក នៅផ្ទះគ្មានលេខ ផ្លូវលេខ ១៥១ ភូមិ បឹង សង្កាត់ ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា សពជនរងគ្រោះឈ្មោះ វៃ វុធ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងធ្វើ តុ ទូ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលេខ១៥១ ភូមិធំ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (ស្នាក់នៅផ្ទះកើតហេតុខាងលើ) ។

យោងតាមការបំភ្លឺពីសាក្សីឈ្មោះ គ្រាច ស៊ីម ភេទស្រី អាយុ ៤០ឆ្នាំ មុខរបរ នៅផ្ទះមានទីលំនៅផ្ទះគ្មានលេខ ផ្លូវ លំភូមិត្រពាំងស្នោរ សង្កាត់ ពញាពន់ ខណ្ឌព្រែកព្នៅ ដែលត្រូវជាម្តាយមីងបង្កើតសពបានឲ្យដឹងថា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១៥ និង៣០នាទី គាត់បានទូរសព្ទ័ទៅជនរងគ្រោះឲ្យមកយកខ្លួននៅទឹកថ្លា សង្កាត់ ទឹកថ្លា ខណ្ឌ សែនសុខ ពេលមកដល់ផ្ទះ ជនរងគ្រោះបានជួបជាមួយយាយបង្កើតហើយយាយនិយាយជាមួយជនរងគ្រោះចង់រកប្រពន្ឋឲ្យ រួចជនរងគ្រោះឆ្លើយថា យាយរក អ្នកណា ក៏រកទៅ ហើយក៏បបួលខ្ញុំ(គ្រាច ស៊ីម)មកខួបកំណើតគេ ដែលជាផ្ទះជាងធ្វើ តុ ទូ ។

បើយោងតាមឈ្មោះសុន វីរះ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាងឈើ ទីលំនៅផ្ទះកើតហេតុខាងលើ បានឲ្យដឹងថា: ជនរងគ្រោះបានមករស់នៅជាមួយក្រុមគ្រួសារគេរយះពេល៧ខែមកហើយ រួចប្រកបមុខរបរជាជាងឈើ ជាមួយគ្នា លុះដល់ថ្ងៃទី១៦ ខែ តុលា ឆ្នាំ ២០១៨ វេលាម៉ោង ១៥ និង៣០នាទី នៅផ្ទះបរស់គេបានធ្វើខួបកំណើតឲ្យក្មួយស្រី រហូតដល់ម៉ោង១៦ និង៣០នាទីជនរងគ្រោះ ក៏មកដល់ និងចូលរួមកម្មវិធីនេះដែរ បន្ទាប់ពីជនរងគ្រោះផឹកអស់ស្រាបៀរមួយកំប៉ុងរួចនិយាយថា អត់ស្រួលខ្លួន រហូតដល់ម៉ោង២១ និង០០នាទី ក៏ចប់កម្មវិធី ក៏ចូលដេករៀងៗខ្លួន លុះដល់ថ្ងៃកើតហេតុខាងលើ ម្តាយបានឡើងទៅដាស់ជនរងគ្រោះ ស្លាប់ ។

យោងតាមការពិនិត្យ និងធ្វើកោសល្យវិច័យរបស់នគរបាលបានបញ្ជាក់ថា សព ស្លាប់ដោយគាំងបេះដូង បច្ចុប្បន្នសាកសពប្រគល់ឲ្យប្អូនស្រីបង្កើតយកទៅធ្វើបុណ្យតាមប្រពៃណី៕ ធឿនព្រែកជ័យ


ចែករំលែក៖