ព័ត៌មានទាន់ហេតុការណ៍៖

នារីវ័យក្មេងម្នាក់ ត្រូវមួយក្រុមចោរបានធ្វើសកម្មភាព វាយប្លន់យកខ្សែកនិងទូរស័ព្ទដៃ បានសម្រេចនៅចំណុចអគារ ទី៥បុរីកីឡា

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមចោរបានធ្វើសកម្មភាព វាយ ប្លន់យកខ្សែក និងទូរស័ព្ទដៃ បានសម្រេច ហើយក្រុម ជនសង្ស័យគេចខ្លួនបាត់ ដោយសុវត្ថិភាព បង្កឲ្យមានការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋរួមទាំង កម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ទាំងយប់ នៅវេលាម៉ោង ៩ យប់ថ្ងៃទី១៧ ខែតុលាឆ្នាំ ២០១៨ នៅចំណុចអគារ ទី៥បុរីកីឡា ជាន់ទី២ ស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញនារីរងគ្រោះ បានចុះមកទិញអីញ៉ាំនៅខាងក្រោមនៅចំណុចអគារ ទី៥បុរីកីឡា ហើយក៏ឡើងទៅវិញ ដើរជិតដល់បន្ទប់ទៅហើយ ក៏ត្រូវបានជនសង្ស័យ២នាក់ ក៏បានធ្វើសកម្មភាពចាប់ច្របាច់ក បោកក្បាលនឹងជញ្ជាំងហើយក៏បានធ្វើសកម្មភាព ប្លន់យកទ្រព្យសម្បត្តិរបស់នារីរងគ្រោះ ហើយជនសង្ស័យ២នាក់ក៏បានរត់គេចខ្លួនបាត់ស្រមោលតែម្តង ។

នារីរងគ្រោះខាងលើ មានអាយុ១៧ឆ្នាំ បានរងរបួសត្រង់ក្បាល និងមាត់ រួមទាំងបាត់បង់ទ្រព្យសម្បត្តិរួមមាន ខ្សែកមាសមួយខ្សែ លុយមួយចំនួន និងទូរស័ព្ទ iphone មួយគ្រឿង ។ ក្រោយកើតហេតុ នារី រងគ្រោះខាងលើ ក៏បានស្រែកឲ្យ ប្រជាពលរដ្ឋនៅក្បែរនោះភ្លាមនោះទើបឃើញមានសមត្ថកិច្ចមូលដ្នាន ចុះមកកន្លែងកើតហេតុ។

ក្រោយមកសមត្ថកិច្ចបាននាំនារីរងគ្រោះខាងលើបានទៅប៉ុស្តិ៍ ដើម្បីដាក់ពាក្យបណ្តឹង និងកំណត់មុខសញ្ញា តាមចាប់មកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕ ស រស្មី


ចែករំលែក៖