ព័ត៌មានទាន់ហេតុការណ៍៖

តុលាការឃុំខ្លួន ក្រុមចោរលូចគាស់កុដិយកប្រាក់ពី ខេត្តកណ្តាល គេចខ្លួនទៅ ខេត្តកំពង់ចាម សមត្ថកិច្ចក្របួចជាប់ដ ដែល ដាក់ពន្ធនាគារបណ្តោះអាសន្ន

ចែករំលែក៖

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ លោក គឹម រត្ន័ណារិន ចៅក្រមសើុបសួរ និងជាអនុប្រធានសាលាដំបូង ខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លូន ក្រុមចោរលួចគាស់កុដិយកប្រាក់ពី ខេត្តកណ្តាល គេចខ្លួនទៅ ខេត្តកំពង់ចាម សមត្ថកិច្ចក្របួចជាប់ដ ដែល ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ “លួច” ដែលប្រព្រឹត្តនៅភូមិចំណុចវត្តជ័យឧត្តមភូមិជយ័ឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តណ្តាល កាលពី ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១៨ វេលាម៉ោង ១១ និង០៥នាទី តាមមាត្រា៣៥៣ មាត្រា៣៥៦ នៃក្រមព្រហ្មទណ្ឌ ។ បទល្មើសនេះត្រូវផ្តន្ទាទោសពី០៦(ប្រាំមួយ)ខែ ទៅ០៣ (បី)ឆ្នាំ និងពិន័យជាប្រាក់១.០០០.០០០ (មួយលាន)រៀល ទៅ៦.០០០.០០០ (ប្រាំមួយលាន)រៀល ។

ជនត្រូវចោទទី០១ឈ្មោះ ខេង រ័ត្នពិសី ភេទប្រុសអាយុ១៩ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចក ឃុំចក ស្រុកបាធាយ ខេត្តកំពង់ចាម ទី០២ឈ្មោះវង ប៊ុនធឿន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដនៅភូមិត្បូងភ្នំ ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ទី០៣ឈ្មោះសយ ចាន់ ភេទ ប្រុសអាយុ ១៧ ឆ្នាំ ជនជាតិខ្មែ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិ ជើងឆ្នុកឃុំ តាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ។

ជនរងគ្រោះ ឈ្មោះយុង ស៊ឹម ភេទប្រុសអាយុ ៥២ឆ្នាំជនជាតិ ខ្មែរ មានទីលំនៅ ភូមិជយ័ឧត្តម ឃុំ សំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលមុខរបរ ជាគណៈកម្មាការវត្តជយ័ឧត្តម ។

សម្ភារបាត់បង់រួមមាន ប្រាក់រៀលចំនួន៣.៤០០.០០០៛(បីលានបួនសែនរៀល) និងប្រាក់ដុល្លារ៧០$(ចិតសិបដុល្លារ) វត្ថុតាងចាប់បានរួមមានម្សៅក្រាមពណ៌សថ្លាសង្សយ័ ជាសារធាតុញៀន (ម៉ាទឺកកក)ចំនួន១៧កញ្ចប់ ថង់តូច និងសម្ភារ វេចខ្ចប់មួយចំនួន ។

នគរបាលបានបញ្ជាក់ថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើជនរងគ្រោះបានដេីរទៅលើសាលាឆាន់ចំងាយពីកុដិប្រហែល៦០ម៉ែត្រ គោលបំណងទៅហូបបាយ ពេលហូបរួច ក៏មកអង្គុយលេងជាមួយលោកគ្រូចៅអធិការរួច ក៏ទៅចាក់សោរកុដិលោក ស្រាប់តែឃើញអីវ៉ាន់នៅក្នុងកុដិរាយប៉ាយពេញលើពូកដេកហើយបង្អួចចំហៀងខាងកើតមានស្នាមគាស់ចូលលួចយកប្រាក់ទុកក្រោមខ្នើយដូចបានរៀបរាប់ខាងលើ ។

បន្ទាប់មក ក៏រាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ ពេលទទួលបានពត៌មានកម្លាំងប៉ុស្តិ៍បានចុះដល់កន្លែងកើតហេតុប្រមូលពត៌មានរហូតកំណត់បានមុខសញ្ញា និងទទួលបានពត៌មានថា ជនសង្ស័យគេចខ្លួនទៅនៅភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ។

ដោយទទួលបានបទបញ្ជាពីឯកឧត្តមស្នងការ និងមានការបញ្ជាដឹកនាំផ្ទាល់ដោយលោកស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ និងមាការសម្របសម្រួលពីលោកព្រះរាជអាជ្ញាសាលាដំបូង ខេត្តកណ្តាល និង ខេត្តកំពង់ចាម កម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំសហការជាមួយកម្លាំងនគរបាលស្រុកបាធាយបានឃាត់ខ្លួនជនសង្ស័យទាំងបីនាក់បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាលស្រុកកៀនស្វាយជនសង្ស័យបានឆ្លើយសារភាពថា ៖ ខ្លនពិតជាបានធ្វើសកម្មភាពគាស់កុដិលោកលួចយកប្រាក់ប្រាកដមែន ហើយបានយកប្រាក់ចំនួន១០មុឺនរៀលទៅទិញថ្ឋាំញៀនសម្រាប់ទុកប្រើប្រាស់ ៕ ឆ ដា


ចែករំលែក៖