ខេត្តរតនគិរី៖ យុវជនម្នាក់ត្រូវកម្លាំងនគរបាលអធិការដ្ឋានស្រុកអណ្តូងមាស ចាប់ខ្លួនពីបទករណីរំលោភសេពសន្ធវៈ ទៅលើក្មេងស្រី ជាអនីតិជនម្នាក់ ដែលមានកាយសម្បទាខ្វិនដៃ-ជើងថែមទៀតផង ។
ការឃាត់ខ្លួនជនសង្ស័យធ្វើឡើងកាលពីម៉ោង៩ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ នៅភូមិ តាឡាវ ឃុំតាឡាវ ស្រុកអណ្តូងមាស ខេត្តរនគិរី ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ជឿន សុភា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិឡាវ សញ្ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ តាឡាវ ឃុំតាឡាវ ស្រុកអណ្តូងមាស ខេត្តរនគិរី ។
សមត្ថកិច្ចបន្តថា ជនសង្ស័យបានធ្វើសកម្មភាពរំលោភជនរងគ្រោះនៅផ្ទះម្នាក់ឯង នៅវេលាម៉ោង២រសៀល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ។ ជនរងគ្រោះអាយុ១២ឆ្នាំ ជនជាតិឡាវ (ខ្វិនជើង និងដៃ) ។
បន្ទាប់ពីបានទទួលបណ្តឹងពីបងស្រីជនរងគ្រោះភ្លាមៗ សមត្ថកិច្ចជំនាញបានចុះដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ជីវ័ន្ត