ភ្នំពេញ ៖ ស្រ្តីម្នាក់ មានជម្លោះជាមួយប្តីបានប្រមាណ៥ថ្ងៃ បាននាំប្រុសថ្មី មកឡើងឋានសួគ៌ក្នុងបន្ទប់ តែប្តីមកទាន់បានយកសោចាក់ពីក្រៅ ហើយរត់ទៅប្តឹងសមត្ថកិច្ច បង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង១០យប់ ថ្ងៃចន្ទ ទី២២ ខែតុលា ឆ្នាំ២០១៨ នៅ បន្ទប់ជាប់តូបលក់បន្លែ ផ្សារហ្សិនជូរី ភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្តីអាយុ៣០ឆ្នាំ មុខរបរ លក់បន្លែ។ រីឯប្រពន្ធផិតក្បត់នេះ ឈ្មោះគន្ធី ស្រីមុំ ភេទស្រី អាយុ២៣ឆ្នាំ មុខរបរលក់បន្លែ នៅផ្សារហ្សិនជូរី មានស្រុកកំណើតនៅភូមិព្រែកតាជ្រូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ ចំណែក សាហាយ ឈ្មោះ សល់ សាល អាយុ២៤ឆ្នាំ មុខរបរដឹកទឹក ស្នាក់នៅភូមិ ត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅស្រុកស្អាង ខេត្តកណ្ដាល ។
តាមប្រភពព័ត៌មានពីបុរសជាប្តី បាននិយាយថា រូបគាត់នឹងប្រពន្ធរបស់គាត់ បានការតាមប្រពៃណីត្រឹមត្រូវ បានជាង៣ឆ្នាំមកហើយ ដោយបង្កើតបានកូនប្រុសម្នាក់អាយុជាងមួយខួប ហើយនៅមុនពេលកើតហេតុនៅមុន ពេលភ្ជុំបិណ្ឌ ៦ថ្ងៃមុនគាត់បានដឹង ស្រ្តី ជាប្រពន្ធរបស់គាត់ បានទាក់ទងជាមួយ បុរសខាងលើ ដោយនិយាយតាមទូរស័ព្ទ ហើយមានជម្លោះជាមួយគ្នាតិចតួចបន្ទាប់មក មុនថ្ងៃ កើតហេតុខាងលើ៥ថ្ងៃ ដោយមានការឈ្លោះប្រកែកគ្នាម្តងទៀត ហើយបាន នាំគ្នាទៅ សង្កាត់ ដើម្បីសុំលែងលះគ្នា ហើយចៅសង្កាត់ មិនអនុញ្ញាតឲ្យលែងលះគ្នាភ្លាមៗ នោះទេហើយឲ្យពួកគាត់ទាំងពីរ បែកគ្នាមួយរយៈ សិន ហើយបន្ទាប់មក រូបគាត់ បានទៅនៅជាមួយបងប្រុសរបស់គាត់ នៅភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពដដែលបានបន្តទៀតថា លុះនៅ ម៉ោងកើតហេតុ គាត់ បានទៅមើលបងស្រីរបស់គាត់ នៅមន្ទីរពេទ្យ កាល់ម៉ែត ដោយមានជំងឺ ពោះវៀនដុះខ្នែង ហើយ គាត់បានឈាងចូលផ្ទះគាត់ ហើយបន្ទាប់មក មានការសង្ស័យ ជារាងរាល់ថ្ងៃ ប្រពន្ធរបស់គាត់ ដេកយប់ តែងបើកភ្លើង ហើយនៅពេលយប់នឹង ម្តេចក៏ដេកបិទភ្លើង ទើបគាត់បើកទូរស័ព្ទបានលួចមើលតាមបង្អួច ស្រាប់តែឃើញ ប្រពន្ធរបស់គាត់កំពុងដេក ជាមួយប្រុសផ្សេង ដោយកូនប្រុសតូច នៅអែបខាងហើយគាត់បានចាក់សោពីក្រៅ ហើយទៅប្តឹងសមត្ថកិច្ចភ្លាមៗផងដែរ។
បើតាមសំដីស្រ្តីជាប្រពន្ធបាននិយាយប្រាប់ថា រូបគាត់មានទំនាក់ទំនងស្នេហាជាមួយ សាហាយរបស់គាត់ ជិត២ខែមកហើយ តែបុរសជា សាហាយខាងលើ ទើបទំនាក់ទំនងស៊ីជម្រៅ បាន២លើក មុនថ្ងៃកើតហេតុ ចំនួន៥ថ្ងៃបានរួមរ័ក្សបានម្តង និងថ្ងៃកើតហេតុ មិនទាន់បាន រួមរ័ក្សនោះឡើយ ព្រោះគាត់ មិនសូវស្រួលខ្លួន ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំនារីនិងសាហាយ យកទៅសួរនាំ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ និងទទួលបណ្តឹងពីបុរសជាប្តី ។ ចំណែកស្រ្តីផិតប្តីនិងសាហាយត្រូវបានសមត្ថកិច្ចឃុំឃាំង បណ្តោះអាសន្នសិន រង់ចាំបញ្ជូនបន្តទៅតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ