ខេត្តរតនគិរី៖ គំនរឈើធំៗ រាប់រយម៉ែត្រគូបត្រូវបានគេប្រទះឃើញនៅក្បែរក្រុមហ៊ុន (skឥណ្ឌា) ដែលមានទីតាំងស្ថិតនៅក្នុងព្រៃភូមិសាស្រ្តឃុំត្រពាំងក្រហមស្រុកកូមុំខេក្ករតនគិរី ដែលក្រុមឈ្មួញមួយក្រុមតែងដឹកជញ្ជូនពីតំបន់ព្រៃការពារ និងអភិរក្សផ្សេងៗក្នុងទឹកដីស្រុកវ៉ើនសៃ និងស្រុកសៀមប៉ាង់ យកមកលាក់ទុកដើម្បីបន្លំ pc អែបនាំចេញ ។
តាមប្រភពបានបង្ហើបថា ថ្មីៗនេះ មានក្រុមឈ្មួញមួយក្រុម ដែលមានអ្នករត់ការម្នាក់ រស់នៅភូមិក្របីជ្រុំ កំពុងឃុបឃិតរត់ការហែក pc ពីក្រមហ៑ុន(skឥណ្ឌា) នោះតែម្តង រួចមកហើយដែរ និងបម្រុងស្ទូចលើកដាក់ដឹកឈើទាំងនោះចេញអែបជាមួយ pc ឈើចាស់ ដែលនៅសេសសល់របស់ក្រុមហ៑ុននោះ តែត្រូបានបែកការក៏ត្រូវផ្អាកវិញ ។
ប្រភពបានបន្តទៀតថា ក្រុមឈ្មួញនោះ បានរៀបចំផែនការរួចជាស្រេចថា នឹងបម្រុងដឹកចេញជើងទីមួយមានរថយន្តខ្នាត់យក្សប្រហែលចំនួន៥គ្រឿងជាជើងដំបូង គឺមិនឲ្យលើពីចំនួន pc អនុញ្ញាតឲ្យដឹកជញ្ជូននោះទេ ដើម្បីឲ្យមានការជឿជាក់ពីមជ្ឈដ្ឋានសមត្ថកិច្ចតាមដងផ្លូវ លើកាដឹកជញ្ជូន ។ លុះដល់ដឹកជញ្ជូនជើងក្រោយៗទៀត ត្រូវដាក់អែបឲ្យលើស pc ហើយ ព្រោះគេថាបានរត់ការសមត្ចកិច្ចលើដងផ្លូវនោះរួចជាស្រេចទៅហើយ តែផែនការនោះបំរុង នឹងចាប់ផ្តើមទៅហើយ ស្រាប់តែបែកធ្លាយរហូតឈានដល់មានការបង្ក្រាប ដោយកម្លាំងសហការសមត្ថកិច្ចកងរាជអាវុធហត្ថស្រុក ខេត្ត តែម្តង ។
ការចុះបង្ក្រាបនោះ បានធ្វើឡើងនៅព្រឹក ថ្ងៃច័ន្ទ ១៣ កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ដោយកម្លាំងស្រុកកូនមុំ ដឹកនាំកងកម្លាំងចូលរឹបអូសយកឈើមិនស្របច្បាប់ទាំងនោះ យកមករក្សាទុក ប្រគល់ឲ្យផ្នែករដ្ឋបាលព្រៃឈើលំផាត់ ។
ក្នុងសកម្មភាពបង្ក្រាបតាមប្រភពបានបង្ហើបថា កម្លាំងចុះទៅបង្ក្រាបរឹបអូសបានឈើតែចំនួនពីរគោយន្តតូចៗប៉ុណ្ណោះ ។ បើតាមការប៉ាន់ប្រមាណ រឹបអូសបានប្រហែលពី៣០ទៅ៤០ដុំប៉ុណ្ណោះ ក្នុងចំណោមឈើរាប់ពាន់ដុំទៀត ដែលនៅសល់ ។ ឈើមួយចំនួនធំ ដែលនៅសល់នោះ សមត្ថកិច្ចថា នឹងចុះទៅបង្ក្រាបរឹបអូសឲ្យអស់ តែរហូតមកដល់ពេលនេះ នៅមិនទាន់ឃើញសមត្ថកិច្ចចុះបង្ក្រាបបន្តទៀតនោះទេ ។
តែបើតាមប្រភពមួយទៀតបង្ហើបថា ឈើដែលនៅសេសសល់នោះ សមត្ថកិច្ចមិនចុះទៅបង្ក្រាបទៀតទេ ព្រោះកំពុងមានម្ចាស់ឈើចេញមុខមករត់ការហើយ ដើម្បីសុំដឹកចេញអែបជាមួយឈើចាស់ៗ ដែលនៅសេសសល់របស់ក្រុមហ៑ុន(skឥណ្ឌា)នោះបន្តទៀតហើយ ។
ថ្មីៗកន្លងទៅនេះ សង្កេតឃើញមានរថយន្តយីឌុបខ្នាតយក្សជាច្រើនគ្រឿង និងមានរថយន្តស្ទូចផងដែរ ចូលទៅក្នុងក្រុមហ៊ុន (SKឥណ្ឌា) បម្រុងធ្វើសកម្មភាពស្ទូច និងដឹកជញ្ជូនឈើចាស់ ដែលនៅសេសសល់ក្នុងក្រុមហ៊ុននោះ ចេញដោយមានឈើរាប់ពាន់ម៉ែត្រគូបឯណោះ ត្រូវនាំចេញជាបន្តបន្ទាប់ក្នុងអំឡុងរដូវប្រាំងខាងមុខនេះ ។
គំនរឈើ ដែលគេប្រទះឃើញជាច្រើនគំនរជាប្រភេទឈើ សុក្រំ កកោះ និងធ្នង់អាឡាំងបួនជ្រុងប្រវែងចាប់ពី៥០សង់ទីម៉ែត្រទៅ១២០សង់ម៉ែត្រ ដែលមានមុខកាត់ចាប់ពី២០សង់ទីម៉ែត្រទៅ៤០សង្ទីម៉ែត្រ ។ គំនរឈើទាំងនោះមាននៅរាយប៉ាយ រាប់ពាន់កំណាត់ មិនក្រោមពីររយម៉ែត្រគូបនោះទេ នៅត្រង់ចំណុចដីសង្គមកិច្ចមិនឆ្ងាយពីដីក្រុមហ៊ុន(SKឥណ្ឌា)ខាងលើនេះឡើយ ។
ប្រភពពីខេត្តស្ទឹងត្រែងថា ឈើដែលមាគំនរគរទុកនៅម្តុំក្បែរក្រុមហ៑ុន (SKឥណ្ឌា) នោះភាគច្រើនក្រុមឈ្មួញបានទិញ និងដឹកជញ្ជូនចេញពីម្តុំព្រៃធម្មជាតិខាងជើងទំនប់វារីអគ្គីសនីសេសានក្រោម២ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ។
ប៉ុន្មានខែមុននេះ គេដឹកជញ្ជូនតាមគោយន្តកន្ត្រៃ មកស្តុកទុកក្បែរដីក្រុមហ៊ុនរងចាំដាក់បន្លំ និងឈើក្រុមហ៊ុនចាស់ៗ ដែលបម្រុងនាំចេញបន្ទាប់ពីបានច្បាប់PCរួចហើយនោះ ហើយក៏ត្រូវប្រជាពលរដ្ធក៍រាយការណ៍ជាបន្តបន្ទាប់ទើបសមត្ថកិច្ចបង្ក្រាបបានដ៏តិចតួចតែម្តង ។
គ្រប់មជ្ឈដ្ធានបានដាក់ការសង្ស័យថាសមត្ថមិច្ចបង្ក្រាបនោះ គ្រាន់តែធ្វើឲ្យអស់ចិត្តអ្នករាយការប៉ុណ្ណោះហើយដកឃ្លាមកចរចាទុកឈើទាំងនោះឲ្យឈ្មួញវិញស្ទើរទាំងអស់នោះទេ ។
គេឃើញរថយន្តយីឌុបប៉ុន្មានគ្រឿង ដែលចូលទៅស្ងាត់ៗចតចាំដាក់ឈើក្នុងក្រុមហ៊ុនSKឥណ្ឌាពេលឃើញសមត្ថកិច្ចចូលចាប់បង្ក្រាបកំណាត់ឈើក្បែរនោះពួកក៏នាំគ្នាបើករថយន្តទាំងនោះចេញពីក្រុមហ៊ុនវិញអស់យ៉ាងប្រញាប់ប្រញាល់ផងដែរ៕ ជីវន្ត័