ភ្នំពេញ៖ លោក សំ ប្រជាមានិត អគ្គលេខាធិការឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨នេះ បានថ្លែងប្រាប់អង្គភាពសារព័ត៍មានឲ្យដឹងថា ៖ក្រោយពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បើកកិច្ចប្រជុំលើកទី៣០ ក្រោមព្រះរាជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ព្រះប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានសម្រេចធ្វើការតែងតាំង និងផ្លាស់ប្តូរព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង ចំនួន៧ខេត្ត។
លោក សំ ប្រជាមានិត អគ្គលេខាធិការឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានបញ្ជាក់ថា៖ ព្រះរាជ អាជ្ញា សាលាដំបូងរាជធានីភ្នំពេញ លោក យ៉េត ចរិយា ត្រូវ តែងតាំង ជា អគ្គ ព្រះរាជ អាជ្ញា រង មហា អយ្យការ អម តុលា ការ កំពូល, លោក កែវ សុធា ព្រះរាជ អាជ្ញា កំពង់ ស្ពឺ មកជំនួសព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ។ ចំណែកលោក លោក រស់ សារាំ ព្រះរាជ អាជ្ញា រង នៃអយ្យការអមសាលាដំបូងខេត្ត ព្រះសីហនុ តែង តាំង ជា ព្រះ រាជ អាជ្ញា ខេត្ត កោះកុង។ លោក សៀង សុខ ព្រះរាជ អាជ្ញា រង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តែង តាំង ជា ព្រះរាជ អាជ្ញាខេត្ត ព្រះសីហនុ ។ ព្រះរាជ អាជ្ញា ខេត្ត ព្រះសីហនុ, លោកស្រី ចាត សូ រស្មី ផ្ទេរ មកកាន់ ជា ព្រះរាជ អាជ្ញា ខេត្ត កំពង់ ស្ពឺ ។
ដោយឡែកលោក ប៊ូ ប៊ុនហាំង ព្រះរាជ អាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តកោះកុង ទៅកាន់ជាព្រះរាជអាជ្ញាខេត្ត ព្រៃវែង ។ ដោយឡែក ឈ្មោះ មាស សុភ័ក្រ្ត ព្រះរាជ អាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង ទៅកាន់ជាអគ្គ ព្រះរាជ អាជ្ញា រង ឧទ្ធរណ៍។ លោក ហៀង សុភ័ក្រ្ត ព្រះរាជ អាជ្ញា ខេត្ត ត្បូងឃ្មុំ ទៅកាន់ជាព្រះរាជអាជ្ញាខេត្ត មណ្ឌលគិរី ។ លោក ឡុង ហុក ម៉េង ព្រះរាជ អាជ្ញា ខេត្ត មណ្ឌលគិរី ទៅកាន់ ខេត្ត ត្បូងឃ្មុំវិញ៕ សហការី