ភ្នំពេញ៖ ឆ្លងចរន្តអគ្គិសនីឆេះបន្ទប់ ទើបសង់ថ្មីនៅក្នុងមន្ទីរពេទ្យកុមារជាតិ កាលពីម៉ោង១១យប់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ ។ អគ្គិភ័យនេះ ឆាបឆេះបន្ទប់អគារVIP ទើបសង់ថ្មីជាន់ទី២ នៅក្នុងមន្ទីរពេទ្យកុមារជាតិ ស្ថិតនៅសង្កាត់ទឹកល្អក់1 ខណ្ឌទួលគោក រាជធានីភ្នំពេញ និងបានបាញ់ឲ្យរលត់ទាំងស្រុងនៅម៉ោងជិត១១យប់ថ្ងៃដដែល។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងករណីអគ្គិភ័យនេះគឺ បានបណ្តាលឲ្យខូចខាតនូវសម្ភារ និងឯកសាររបស់លោកគ្រូពេទ្យមួយចំនួន ពោលគឺមិនមាន ប៉ះពាល់ដល់អាយុជីវិតមនុស្សនោះឡើយ។
ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះ ការិយាល័យពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចេញប្រតិបត្តិការចំនួន ១៦ គ្រឿង ប្រើប្រាស់ទឹកអស់៧ឡាន ស្មើនឹង ២៨ម៉ែត្រគូប រថយន្តជំនួយ.របស់ក្រសួងមហាផ្ទៃចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់១គ្រឿងស្មើនឹង៤ម៉ែត្រគូប។
ចំពោះមូលហេតុករណីអគ្គិភ័យនេះសមត្ថកិច្ចបានឲ្យដឹងដែរថា គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ៕ ជ្រោយពេជ្រ