ព័ត៌មានទាន់ហេតុការណ៍៖

ល្បីថាឈ្មួញឈើដុះស្លែរប្រចាំខេត្តសៀមរាប សមត្ថកិច្ចមិនហ៊ានបង្រ្កាប

ចែករំលែក៖

ខេត្តសៀមរាប៖ តាមប្រភពព័ត៌មានពីសម្ថតកិច្ចម្នាក់បានបង្ហើបប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី៣ ខែ វិច្ឆិកា ឆ្នាំ២០១៨ថា ឈ្មួញរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ឈ្មោះ ធឹង លាងស្រេង ជាមួយមេការឈ្មោះពៅ ហៅពៅប្រជ្រុស បានទិញទឹកចិត្តមន្រ្តី ពាក់ព័ន្ធ មួយចំនួន ដើម្បីដឹកជញ្ជូនឈើចេញទាំងថ្ងៃ ទាំងយប់ ពីចំណុចស្រុកស្វាយលើ ជាប់ព្រំប្រទល់ខេត្តព្រះវិហារ ឆ្លងកាត់ទីស្នាក់ការមន្រ្តីបរិស្ថាន និង ទីស្នាក់ការមេសង្កាត់រដ្ឋបាលព្រៃឈើ បាននិងចូលក្នុងក្រុងសៀមរាប ខេត្តសៀមរាប និងបានចូលចែកចាយតាមដេប៉ូស្ទើរគ្រប់កន្លែង ។

មហាជនទូទាំងក្រុងសៀមរាប ខេត្តសៀមរាបបាននាំគ្នា សើចចំអកឡកឡឺយថា បើខ្មោចស្រុកមិនឲ្យដៃ ខ្មោចព្រៃក៏មិនហ៊ានចូលមកដែរ ។ ទន្ទឹមនឹងនោះពលរដ្ឋដែលរស់នៅក្នុងខេត្ត បានសំណូមពដល់លោក ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ចាត់វិធានការចំពោះមន្រ្ដីខូចក្រោមឱវាទផង កុំឲ្យគេថា ត្រី១កន្ត្រក ស្អុយមួយ ស្អុយទាំងអស់ ប៉ះពាល់កិត្តិយសថ្នាក់ដឹកនាំ ៕ ប៊ុនរិទ្ធី


ចែករំលែក៖