ភ្នំពេញ ៖ បុរសវ័យ៣៣ឆ្នាំដែលជាឪពុកបង្កើត ចាប់រំលោភកូនខ្លួនឯងអាយុទើបតែ៤ឆ្នាំ រហូតបានសម្រេច ខណៈជីដូនជនរងគ្រោះចេញទៅវត្ត ។
ករណីនេះបានកើតឡើងកាលពីម៉ោង១៧ និង៣០នាទី ថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិត្រពាំងសំព័រ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
តាមសំដីរបស់ជីដូនជនរងគ្រោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់(ជីដូន) ឈ្មោះ អៀម សាវឿន ដែលត្រូវជាជីដូនរបស់ជនរងគ្រោះបានចេញពីចំណុចកើតហេតុខាងគោលបំណងទៅវត្តឈូកវ៉ា លុះពេលត្រឡប់វិញឃើញជនរងគ្រោះយំក៏សួរថាមានរឿងអីបានជាយំ ភ្លាមនោះជនរងគ្រោះបានឆ្លើយថា ជនសង្ស័យឈ្មោះ ស្រ៊ុន ភាពដែលត្រូវជាឪពុកបង្កើតបាន យកម្រាមដៃ… រួមមក ឈ្មោះអៀម សាវឿនដែលត្រូវជាជីដូន ក៏មិនបានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍រដ្ឋបាលនោះទេកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ ។
សាក្សីដដែលបន្តថា លុះមកដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១៧ និង៣០នាទី ឈ្មោះអៀម សាវឿនដែលត្រូវជាជីដូនរបស់ជនរងគ្រោះបានឃាត់ខ្លួនជនល្មើសប្រគល់ឲ្យសម្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋាលគោករកាតែម្ដង ។ យោងតាមពាក្យបណ្ដឹងរបស់ឈ្មោះអៀម សាវឿន ដែលត្រូវជាជីដូនបង្កើតរបស់ជនរងគ្រោះ និងចម្លើយសារភាពរបស់ជនល្មើសថា ខ្លួនពិតជាបានប្រព្រឹត្តអំពើរំលោភសេពសន្ថវៈ ទៅលើជនរងគ្រោះ ជាកូនខ្លួនឯង ពិតប្រាកដមែននោះ។
ជនសង្ស័យឈ្មោះ ស្រ៊ុន ភាព ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅផ្ទះជួល គ្មានលេខ ផ្លូវលំ ភូមិគោករកា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ៕ ធឿនព្រែកជ័យ