ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលការិយាល័យប្រឆាំង​ការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឃាត់ខ្លួនមនុស្ស១៥នាក់ ពាក់ព័ន្ធការរកស៊ីពពោះជំនួស

ចែករំលែក៖

ភ្នំពេញ ៖ មនុស្ស១៥នាក់ ពាក់ព័ន្ធការរកស៊ីពពោះជំនួសត្រូវសមត្ថកិច្ចចំរុះសហការជាមួយ និងកម្លាំងនគរបាលការិយាល័យប្រឆាំង​ការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីអភិបាលខណ្ឌសែនសុខ និងអធិការនគរបាលខណ្ឌផងដែ ។

ការចុះបង្ក្រាបនេះ កាលពីនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ទីតាំងមួយកន្លែង ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពែញ ដែលពាក់ព័ន្ធករណី​ស៊ីឈ្នួលពពោះជំនួស ។

លោក ទូច សារ៉េន នាយរងការិយាល័យប្រឆាំង​ការជួញដូរមនុស្ស និងការពារអនីតិជន បានប្រាប់ឲ្យដឹង នៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះថា ក្នុងប្រតិបត្តិការឃាត់ខ្លួនមនុស្ស១៥នាក់ ដែលពាក់ព័ន្ធការរកស៊ីពពោះជំនួសនេះ មានប្រុស២នាក់ និងស្រី១៣នាក់ ។

បើតាមលោកនាយរងការិយាល័យ, ក្នុងចំណោមមនុស្សស្រីទាំង១៣នាក់នោះ មានមនុស្ស១១នាក់ កំពុងតែមានផ្ទៃពោះ ដែលជាអ្នករកស៊ីពពោះជំនួសផ្ទាល់តែម្ដង ហើយ២នាក់ផ្សេងទៀត ជាចុងភៅ ។

ដោយឡែក សម្រាប់ការពពោះនេះ ​ហើយត្រូវលក់បន្ដទៅឲ្យជនបរទេស ឬជនណានោះ លោក ទូច សារ៉េន មិនទាន់បានបញ្ជាក់នៅឡើយទេ ព្រោះលោកថា​ មនុស្សទាំងអស់កំពុងតែស្ថិតក្រោមការសួរនាំរបស់សមត្ថកិច្ចជំនាញ ដើម្បីកសាងសំណុំរឿងចាត់វិធានការតាមផ្លូវច្បាប់ ។

គួរជម្រាបថា ចំពោះករណីពពោះជំនួសនេះនៅកម្ពុជា​ ត្រូវបានចាត់ទុកថា​ជាអំពើខុសច្បាប់ ខណៈដែលក្រសួងមហាផ្ទៃ កំពុងតែធ្វើការចងក្រងច្បាប់ ដើម្បីធ្វើការផ្ដន្ទាទោសផងដែរ ៕


ចែករំលែក៖