ព័ត៌មានទាន់ហេតុការណ៍៖

ពិធីបុណ្យអុំទូក អកអំបុកសំពះព្រះខែនៅក្រុងប៉ោយប៉ែតជាលើទី៣ ដែលមិនធ្លាប់មាន

ចែករំលែក៖

ប៉ោយប៉ែត៖ រដ្ឋបាលក្រុងប៉ោយប៉ែត បានរៀបចំពិធីប្រណាំងទូក ដើម្បីអបអរសាទរ ព្រះរាជ្យពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលជាព្រះរាជ្យពិធីបុណ្យជាតិ តាមប្រពៃណីទំនៀមទម្លាប់របស់ជាតិ ដែលនឹងប្រព្រឹត្តទៅរយ:ពេល២ថ្ងៃ គីថ្ងៃទី១០ និងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងបរិវេណអាងអូរខៃដន ក្នុងភូមិកូនដំរីសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយអានជ័យ ដែលមានការចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋាកម្លាំងសមត្ថកិច្ច សប្បុរជនប្រជាពលរដ្ឋ ដែលទីតាំងរដ្ឋបាលក្រុងធ្លាប់ប្រារព្ធពិធីនេះ រយះពេល២ឆ្នាំមកហើយ ។

ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុកគីជាព្រះរាជពិធីបុណ្យប្រវត្តិសាស្ត្រ បានបង្ហាញអំពីប្រវត្តិនៃជាតិសាសន៍រុងរឿង និងល្បីរន្ទឺពេញសកលលោក តាំងពីបុរាណកាលមកក្រោមព្រះរាជ្យកិច្ចប្រកបដោយបញ្ញាញាណរបស់ព្រះបាទជ័យវរ្មនទី៧ ក្នុងរជ្ជកាល ដែលព្រះអង្គ និងមេទព័របស់ព្រះអង្គបានដឹកនាំកងទព័ជើងទឹកអង់អាចក្លាហានវាយរំដោះ និងការពារទឹកដីមហានគរពីការឈ្លានពានពីសំណាក់ខ្មាំងសត្រូវពីគ្រប់ទិសទី ។

ជាមួយគ្នានេះដែរ ព្រះរាជ្យពិធីនេះ ក៏បានប្រារព្ធឡើង ដើម្បីរំលឹក និងឧទ្ទិសដល់គុណព្រះធរណី និងព្រះគង្គាផងដែរ ។

សួមរំលឹកថា ពិធីប្រណាំងទូកនៅបរិវេណអាងអូរខៃដន រយ:ពេល២ថ្ងៃនេះ ត្រូវបានផ្ដូចផ្ដើម និងទទួលបានការគាំទ្រពីបណ្ដាការិយាល័យអង្គភាព ក្រុមហ៊ុន សប្បុរសជននានានៅក្នុងក្រុងប៉ោយប៉ែត និងទទួលបានការគាំទ្របច្ចេកទេពីមន្ត្រីជំនាញាក់ពន្ធនៅក្នុងខេត្ត ដែលមានទូកចូលរួមប្រកួតប្រជែងចំនួន១៨គូ ក្នុងនោះក៏មានទូករបស់អ្នកសារព័ត៌មានចូលរួមប្រឡងផងដែរ ៕ វណ្ណា


ចែករំលែក៖