ព័ត៌មានទាន់ហេតុការណ៍៖

ទំនិញ និងម្ហូបអាហារខូចគុណភាព និងផ្ទុកសារធាតុគីមីជាង៣តោន ត្រូវបានកម្ទេចចោល

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ លោក តូច ចៅកុយ ប្រធានសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ដឹកនាំមន្រ្តីក្រោមឱវាទ ចុះសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងនោះពិនិត្យឃើញទំនិញម្ហូបអាហារខូចគុណភាព និងមានសារធាតុគីមីជាង ៣តោន ហើយវត្ថុតាងត្រូវកម្លាំងជំនាញសហការបានដុតកម្ទេចចោលកាលពីព្រឹកថ្ងៃ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងផ្សារសាមគ្គីក្រគរ ត្រង់ចំណុចតាមតូប និងតាមផ្ទះជុំវិញផ្សារ ស្ថិតក្នុងភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភពឲ្យដឹងថា កម្លាំងជំនាញសហការពិនិត្យបានចំនួន ១៣កន្លែង រកឃើញប្រហិតបន្លែ(ថៃ) ហួសសុពលភាពទម្ងន់ចំនួន ០៩គីឡូក្រាម ទឹកក្រូចដបធំ(ថៃ) ចំនួន ៣១ដប ស្មើនឹងទម្ងន់ចំនួន ៩៦គីឡូក្រាម ទឹកក្រូចដបតូច(ថៃ)ចំនួន ៧៤យួរ ស្មើនឹងទម្ងន់ចំនួន ៣១០៨គីឡូក្រាម ។ ទំនិញខូចគុណភាព ហួសសុពលភាពប្រើប្រាស់ទាំងនេះ​បានដុតកម្ទេចចោល នៅចំណុចអ្នកតាឃា្លំមឿង ភូមិឃ្លាំងមឿង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយអញ្ជើញចូលរួមពីលោក សុខ ឃន អភិបាលរងស្រុកក្រគរផងដែរ ៕ ប៉ឹម ពិន


ចែករំលែក៖