ភ្នំពេញ ៖ យុវជន ម្នាក់ឡើងស្វានជញ្ជាំង បង្កប់ត ខ្សែ ភ្លើងមិនប្រយត្ន័កាន់ខ្សែភ្លើងចំកន្លែងមុខដំណរបណ្ដាលឲ្យឆក់ស្លាប់នៅនិងកន្លែង ។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជាង៥ល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅផ្ទះលេខ ៧៨ ផ្លូវ ៥៩២ ក្រុម១២ ភូមិ៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ អ៉ីង វាសនា អាយុ២៦ឆ្នាំ មុខរបរជាងភ្លើង ស្នាក់នៅផ្ទះលេខ ១៤៥ង ផ្លូវលំ សង្កាត់អូរ បែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុន ពេលកើតហេតុជនរងគ្រោះបានឡើងស្វានជញ្ជាំងផ្ទះដាក់បង្កប់ខ្សែភ្លើងតនៅចំណុចផ្ទះកើតហេតុ ។ ហើយជនរងគ្រោះបានកាន់ចំខ្សែដំណរ ម៉ាស៊ីនស្វានបណ្ដាលឲ្យឆក់ស្លាប់តែម្តង ។
បន្ទាប់ពីកើតហតុសមត្ថកិច្ច មូលដ្ឋានសហការជាមួយជំនាញ បានចុះមកពិនិត្យនិងធ្វើកោសល្យវិច្ច័យរួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ចរន្តអគ្គីសនី ពិតប្រាកដ មែន រួចបានធ្វើកំណត់ហេតុប្រគល់សពឲ្យទៅម្តាយជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ជ្រោយពេជ្រ