ព័ត៌មានទាន់ហេតុការណ៍៖

របួសធ្ងន់ម្នាក់ ស្រាល២នាក់ ខណៈម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូធុនធំមួយគ្រឿងមិនចាំម៉ាកបើកបរក្នុងល្បឿនយ៉ាងលឿនមិនបានបន្ថយល្បឿខណបើកមកដល់ស្តុបបែកជាបួនជ្រុលទៅបុកម៉ូតូម៉ាកផូហ្សាបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ត្រូវបានដឹកតាមរថយន្តយកទៅសង្គ្រោះភ្លាមៗ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១នឹង១៣នាទីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវព្រះមុនីវង្សនៅចំណុចស្តុបកាលម៉ែតស្ថិតនៅក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ ។

តាមប្រភពព័ត៌មានពីសាក្សី ដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើកម៉ូតូធុនធំមួយគ្រឿងមិនស្គាល់ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1CQ-4112បើកបរតាមបណ្តោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពីត្បូងទៅជើងខណពេលបើកមកដល់ចំណុចកើតហេតុខាងលើនេះសាក្សីគេឃើញម៉ូតូធុនធំនេះបើកល្បឿនយ៉ាងលឿនដូចហោះហើយមកដល់ចំណុចផ្លូវកែងបែកជាបួនមិនបានបន្ថយល្បឿននោះទេ ក៏ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាកផូហ្សាពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1CZ-5673បើកបរតាមបណ្តោយផ្លូវបឹងកក់កាលម៉ែតក្នុងទិសដៅពីលិចទៅកើតហើយម៉ូតូគាត់បើកឆ្លងផ្លូវស្រាប់តែម៉ូតូធុនធំនោះបើកមកបុកចំពាក់កណ្តាលម៉ូតូផូហ្សាបណ្តាលឲ្យប៉ើងអូស៥ម៉ែតរងរបួសធ្ងន់ម្នាក់ចំណែកអ្នកឌុប និងអ្នកជិះពីក្រោយវិញរងរបួសស្រារីឯម្ចាស់ម៉ូតូ ដែលបង្កហេតុវិញរងរបួសបាក់ដងកាំបិតខាងឆ្វេងម៉ូតូភាគីទាំងសងខាងវិញខូចខាតបន្តិចបន្តួចតែប៉ុណ្ណោះ ។

ក្រោយពេលកើតហេតុភាគីខាងម៉ូតូធុនធំបង្កហេតុសុខចិត្តសងទៅឲ្យខាងម៉ូតូខូហ្សាចំនួន20$ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ ចាន់ធឿន


ចែករំលែក៖