ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសម្នាក់ឃើញខ្សែជាប់សសរក៏ទាញ ស្រាប់តែសសរនោះរលំចំសង្កត់ស្លាប់ភ្លាមៗ

ចែករំលែក៖

ខេត្តរតនគិរី៖ ក្មេងប្រុសម្នាក់ ត្រូវសសរដួលសង្កត់ខ្លួនស្លាប់ ខណៈដែលខ្លួនឃើញខ្សែ ដែលគេចងជាប់នឹងសសរហាលខោអាវ ហើយទាញ ក៏រលំមកចំតែម្តង ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃអង្គារ ៦កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភូមិល្អឺនកាំងរមិស ឃំុអូរជំុ ស្រុកអូរខេត្តរតនគិរី ។

ក្មេងរងគ្រោះ ឈ្មោះសុខ នុត ភេទប្រុស អាយុ៦ឆ្នាំ ជនជាតិទំពួន រស់នៅ ភូមិ ឃុំកើតហេតុខាងលើ ។

ប្រភពថា ក្មេងនោះបានទាញខ្សែ ដែលគេចងហាលខោអាវជាប់នឹងសសរចាស់ ទើបបណ្តាលឲ្យដួលរលើងគល់សង្កត់លើខ្លួនឯងស្លាប់តែម្តង ។

កម្លាំងសមត្ថកិច្ចជំនាញ និងប៉ុស្តិ៍បានធ្វើកំណត់ហេតុ ប្រគល់សាកសព ឲ្យទៅអាណាព្យាបាលក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីផងដែរ ៕ ជីវន្ត័


ចែករំលែក៖