ព័ត៌មានទាន់ហេតុការណ៍៖

ហ៊ានលួចបើកលេង​ សមត្ថកិច្ច​ក៏មានភារកិច្ចត្រូវតែបង្ក្រាបដែរ

ចែករំលែក៖

​ខេត្ត​កំពង់ចាម​ ៖​ កម្លាំងរបស់អធិការដ្ឋាននគ​រ​បាលស្រុក ជើងព្រៃ សហការជាមួយកំលាំង របស់ប៉ុស្តិ៍នគបាលរដ្ឋបាលខ្នុរដំបង និងគោករវាង ដឹកនាំដោយ លោកវរសេនីយ៍ឯក ប្រាក់ សុគុណ អធិការនគរបាលស្រុក បានចុះបង្ក្រាប ទីតាំងលួចលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ និងលេងអាប៉ោងដាក់លុយ) មួយកន្លែង នៅចំណុច​ ចំការស្វាយចន្ទីរព្រំប្រទល់ ឃុំគោករវាង , ឃុំខ្នុរដំបង ស្រុកជើងព្រៃ និងឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម ។

លោកវរសេនីយ៏ឯក ប្រាក់ សុគុណ ឲ្យ​ដឹង​ថា​ លោកបានដឹកនាំកម្លាំងចុះបង្ក្រាបកាលពីវេលា​ ម៉ោង១១ និង ៣០នាទី​ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ​។

លោកថា​ ជាលទ្ធផលឃាត់ខ្លួនបានមុខសញ្ញាអ្នកលេងល្បែងបានចំនួន១៥នាក់ ៕ ​វណ្ណៈ


ចែករំលែក៖