ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកាមរីឆ្លាម១គ្រឿងបើកតាមផ្លូវសុខៗឆ្លងចរន្តឆេះម៉ត់

ចែករំលែក៖

ខេត្តក្រចេះ៖ មនុស្ស៩នាក់ដែលជិះក្នុងរថយន្តមួយគ្រឿងនាំគ្នាភ័យស្លន់ស្លោនាំគ្នាបើកទ្វាររថយន្ត ចេញមកក្រៅស្ទើរមិនទាន់ ខណៈរថយន្តដែលពួកខ្លួនកំពុងជិះនោះឆ្លងចរន្តបណ្តាល ឲ្យក្លាយជាភ្លើងឆេះរថយន្តយ៉ាងសន្ធោសន្ធៅខូចខាតទាំងស្រុង ។

ឧបទ្ទវហេតុនេះបានកើតមានឡើងកាលពីម៉ោង៤រសៀល ថ្ងៃសុក្រ ១រោច ខែកក្តិក ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ២០១៨ នៅចំណុចភូមិចង្ក្រង់ ឃុំចង្គ្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តដែលឆេះនេះម៉ាកតូយ៉ូតា កាមរីឆ្លាម ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2I-7700 បើកបរដោយឈ្មោះ អំ វ៉ា ភេទប្រុស អាយុ៤៣ឆ្នាំ ធ្វើដំណើរពីចំណុចស្រែត្រែងឆ្ពោះទៅធ្វើបុណ្យនៅខេត្តព្រៃវែងដោយមាន មានអ្នករួមដំណើរ ចំនួន៩នាក់ (ប្រុស៣នាក់)។ លុះពេលមកដល់ចំណុចភូមិឃុំខាងលើ ស្រាប់តែ រថយន្តនេះបានឆ្លងចរន្តចេញពីកាប៊ីនម៉ាស៊ីនក្លាយជាអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ធ្វើ ឲ្យអ្នកជិះក្នុងរថយន្ត៩នាក់បើកទ្វារចេញសឹងមិនទាន់។ ក្រោយមានអគ្គិភ័យឆេះរថយន្តនេះឡើងគ្មានអ្នកណាជួយពន្លត់ភ្លើងបានទេ គឺទុកឲ្យភ្លើងឆេះបំផ្លាញរថយន្តខូចខាតទាំងស្រុងតែម្តង ៕ សហការី


ចែករំលែក៖