ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលទាំងព្រឹក បន្ទាប់ពីស្ត្រីជាប្រពន្ធបានតាមទាន់ប្តីកំហូច លួចកង្កាត់ភ្លើងស្នេហ៍ជាមួយស្ត្រីម្នាក់អស់រយះពេល៣ឆ្នាំមកហើយ ។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង០០នាទីព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលស្ថិតនៅផ្ទះខាងស្រីកំណាន់នៅក្នុង សង្កាត់ កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ស្រ្តីដែលជាប្រព្ធដើមបានរៀបការពេញច្បាប់ និងចាប់ដៃគ្នារកស៊ីជាមួយគ្នា រាប់ឆ្នាំមកហើយហើយ ថែមទាំងមានកូនពីរនាក់ នៅក្នុងបន្ទុកទៀត ដោយសព្វថ្ងៃពីរនាក់ប្តីប្រព្ធ រួមទាំងកូនៗ រស់នៅក្នុងបន្ទប់ជួល នៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌ័ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ដោយសព្វថ្ងៃប្តីកំហូចខាងលើតែងតែរកស៊ីនៅខាងក្រៅ រហូត ដោយឲ្យខ្លួនជាប្រពន្ធនៅតែមើលថែរកូននៅបន្ទប់ជារៀងរាល់ថ្ងៃ ដោយប្តីជាអ្នកម៉ៅការដឹកកម្មករដាក់តាមរោងចក្រ ជាមួយថៅកែរផ្សេងៗ។
តាមប្រភពព័ត៌មានបានបន្តទៀតថា ប្តីកំហូចខាងលើ បានលួចបង្កាត់ភ្លើងស្នេហ៍ជាមួយស្រីកំណាន់អស់រយះពេល៣ឆ្នាំមកហើយ ហើយស្រីជាប្រពន្ធដើម ក៏បានតាមទាន់មួយលើកមកហើយ គ្រាន់តែឈ្លោះប្រកែកគ្នាតិចតួចតែប៉ុណ្ណោះ ក៏រំសាយកំហឹងបាត់ទៅវិញ។
រហូតមកដល់មួយរយះពេលចុងក្រោយនេះ ខ្លួនជាប្រពន្ធដោយមានការសង្ស័យទង្វើរបស់ប្តីម្តងទៀត ក៏តាមដានរហូតមកដល់ថ្ងៃកើតហេតុនេះ ក៏ប្រទះឃើញបុរសជាប្តីបាននៅផ្ទះរបស់ស្រីកំណាន់ជាមួយគ្នាទៅវិញ ទើបផ្អើលឆោឡោម្តងទៀត និងបានរាយកាណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីនាំបុរសដែលជាប្តីកំហូចខាងលើទៅដោះស្រាយគ្នារវាងប្តី នឹងប្រពន្ធនៅប៉ុស្តិ៍កាកាប១តែម្តង៕ សុខាសែនជ័យ