ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បានស្លាប់ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍រវាង ម៉ូតូបុកជាមួយម៉ូតូសណ្ដោងរ៉ឺម៉ក

ចែករំលែក៖

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍រវាង ម៉ូតូ បុកនិងម៉ូតូសណ្តោងរ៉ឺម៉ក ក្នុងទឹសដៅស្របគ្នា(ពីជើងទៅត្បូង) បណ្តាលឲ្យបុរសស្លាប់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២០និង០០នាទី យប់ថ្ងៃសៅរ៍ ០៩រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិសក័ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ០៦ ចំណុចលើស្ពានអូរប្រាសាទ ភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រឹមC125 ពណ៌ខ្មៅ ផ្លាកលេខកំពង់ធំ1C.2538 បើកបរដោយឈ្មោះ ជុំ.រា ភេទប្រុស អាយុ៤២ឆ្នាំ នៅភូមិព្នៅ ឃុំព្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ(ស្លាប់នៅកន្លែងកើតហេតុ)(ពាក់មួកសុវត្ថិភាព)។

ចំណែកអ្នកបើកបរ ម៉ូតូម៉ាកវេវ សណ្តោងរ៉ឺម៉ក ពណ៌ខ្មៅ ផ្លាកលេខព្រៃវែង1H.4016(ឈប់លើស្ពានអូរប្រាសាទ) មិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។

មូលហេតុបឋមបង្កឡើងដោយម៉ូតូសណ្តោងរ៉ឺម៉កឈប់លើស្ពាន គ្មានចំណាំងផ្លាត និង ភ្លើងបំភ្លឺខាងក្រោយ រួមផ្សំនឹងអ្នកបើកបរម៉ូតូឈ្មោះ ជុំ.រា បើកបរមានល្បឿនលឿន។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងធ្វើកំណត់ហេតុនិងប្រមូលវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុក ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖