ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិកក្រុមហ៊ុន PNTប្រើល្បិចយកលុយក្រុមហ៊ុនចំនួន៦៣១៧ដុល្លារ ទៅចាយអស់ ចុងក្រោយសមត្ថកិច្ចចាប់ដាក់ខ្នោះ

ចែករំលែក៖

ភ្នំពេញ៖ បុគ្គលិកក្រុមហ៊ុន PNTប្រើល្បិចយកលុយក្រុមហ៊ុនចំនួន៦៣១៧ដុល្លារទៅចាយអស់មិនព្រមយកលុយមកប្រគល់អោយក្រុមហ៊ុនវិញត្រូវតំណាងក្រុមហ៊ុនចាប់ប្រគល់អោសមត្ថកិច្ចចោទពីបទរំលោភលើទំនុកចិត្ត។ករណីនេះកើតឡើងកាលពីថ្ងៃទី០១ខែធ្នូ ឆ្នាំ ២០១៨ វេលាម៉ោង១៨ និង០០នាទីនៅចំណុចក្រុមហ៊ុន PNT ផ្លូវ១៩៧៤ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកិច្ចប្រាប់ថាជនសង្ស័យឈ្មោះ ចំរើន ចន្ទ័រិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន PNTស្នាក់នៅផ្ទះលេខ១០៨៧ ផ្លូវ០១ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ភ្នំពេញថ្មី(គ្មានសារធាតុញៀន) ។

ចំណែកជនរងគ្រោះឈ្មោះ គង់ គន្ធារិទ្ធ ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន PNTស្នាក់នៅផ្ទះលេខ៥៩DE0 ផ្លូវ១៤៦ សង្កាត់ផ្សាដេប៉ូ២ ខណ្ឌទួលគោក ភ្នំពេញថ្មី (តំណាងក្រុមហ៊ុន)។

សម្ភារៈបាត់បង់ ៖ លុយដុល្លាចំនួន ៦៣១៧ដុល្លារ សម្ភារៈបន្សល់ទុក ៖ វិក័យប័ត្រទូទាត់មួយចំនួន ។

ប្រភពពីតំណាងក្រុមហ៊ុនបានអោយដឹងថា មុនពេលកើតហេតុ ថ្ងៃទី២៩-០៩-២០១៨ ជនសង្ស័យបានចូលបម្រើការងារនៅក្រុមហ៊ុនខាងលើ មានមុខងារជាតំណាងក្រុមហ៊ុនបន្ទាប់មកខាងក្រុមហ៊ុន បានឲ្យជនសង្ស័យយកបញ្ជីផ្ទៀងផ្ទាត់ ទើបដឹងថាជនសង្ស័យខាងលើបានយកលុយពីអតិថិជន ចំនួន៨៥៧.៤២ដុល្លារ មិនប្រគល់ឲ្យក្រុមហ៊ុន រួចជនសង្ស័យបានសុំក្រុមហ៊ុនឲ្យខ្លួនធ្វើការបន្ត និងសុំឲ្យក្រុមហ៊ុនកាត់ប្រាក់ខែរបស់ខ្លួនក្នុង០១ខែចំនួន១០០ដុល្លា រហូតដល់ថ្ងៃទី០១-១២-២០១៨ ខាងក្រុមហ៊ុនមានការសង្ស័យជាលើកទី២ បានធ្វើការឆែកឆេរបញ្ជីហើយរកឃើញជនសង្ស័យបានយកលុយចំនួន៥៥៥៩,៦៧ដុល្លា ពីអតិថិជនមិនប្រគល់ឲ្យក្រុមហ៊ុនទៀត លុះដល់ម៉ោង ១៨ និង០០ ថ្ងៃទី០១-១២-២០១៨ ទើបជនរងគ្រោះ(តំណាងក្រុមហ៊ុន)នាំខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មីធ្វើការសាកសួរ និងបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។

លោក យឹម ដាវុធ នាយផ្នែកនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខបានប្រាប់តាមរយះទូរស័ព្ទថាទឹកប្រាក់ដែលជនសង្ស័យបានយកពីអតិថិជននោះគឺមានតាមតំណាក់កាលៗដូច្នេះហើយទឹកប្រាក់ដែលជនសង្ស័យជុំពាក់ក្រុមហ៊ុននោះសរុបចំនួនតែ៦៣១៧ដុល្លារទេនេះបើយោងតាមចម្លើយសារភាពរបស់ជនសង្ស័យ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕ តុង សីហា


ចែករំលែក៖