ព័ត៌មានទាន់ហេតុការណ៍៖

ចប់ហើយ មន្ត្រីកាំកុងត្រូលរកឃើញងៀតត្រីបបែល មានសារធាតុគីមីអាចបង្កជាជំងឺមហារីក២១គីឡូក្រាម និងងៀតត្រីផ្ទោង៧០គីឡូក្រាម នៅផ្សារវាលយន្ត ក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀងៈ មុខទំនិញគ្រប់ប្រភេទ ដែលមន្ត្រីកាំកង់ត្រូលខេត្តរកឃើញមានសារធាតុគីមីដាក់ធាតុបូរ៉ាក់ ដែលច្បាប់ហាមឃាត់ នៅផ្សារវាលយន្តក្រុងស្វាយរៀងកាលពីព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ ដោយបានរកឃើញលើងៀត ត្រីបបែលផ្អែមស្រស់ ចំនួន២១គីឡូក្រាម និងងៀតត្រីផ្ទោងចំនួន៧០គីឡូ ដែលខូចគុណភាពដកហូតព្រមទាំងដកហូតយកទៅដុតកម្ទេចចោលភ្លាមៗ។

បើតាមលោក ផឹង និល ប្រធានសាខាកាំត្រូលខេត្តស្វាយរៀង បានឲ្យដឹងថា នៅ មន្ត្រីជំនាញបានចុះពិនិត្យទំនិញគ្រប់ប្រភេទ នៅផ្សារវាលយន្តក្រុងស្វាយរៀង ដើម្បីស្វែងរកសារធាតុគីមី ដាក់ក្នុងមុខទំនិញ ដោយក្នុងនោះបានរកឃើញសារធាតុគីមី ប៉ូរាក់ ដាក់ក្នុងងៀតត្រីបបែលចំនួន២១គីឡូក្រាម និងងៀតត្រីផ្ទោង៧០គីឡូក្រាម ដែលខូចគុណភាពផងដែរ។

លោកបានបន្តទៀតថា អ្នកដែលបរិភោគចំណីអាហាដែលមានសារធាតុគីមីនេះ គឺធ្វើឲ្យប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំងដូចជា ខូចក្រពះពោះវៀន ក្រលៀន និងអាចបង្កទៅជាមហារីកធ្វើឲ្យបែកឈាមតាមរោមយ៉ាងធ្ងន់ធ្ងរទៀតផង។

លោក ផឹង និល បានបញ្ជាក់ថា ការចុះពិនិត្យទំនិញ​នេះ មន្ត្រីជំនាញបានពិនិត្យមុខទំនិញជាច្រើនមុខ ដោយបានផ្តោតសំខាន់ទៅលើបន្លែ ផ្លែឈើ ត្រីសាច់ គ្រឿងឧបភោគ បរិភោគប្រចាំថ្ងៃ ហើយបានណែនាំដល់អ្នកលក់ ត្រូវបញ្ឈប់ដាក់លក់ជាបន្ទាន់ រាល់ប្រភេទងៀតបបែលដែលផ្ទុកសារធាតុគីមី និងត្រីងៀតខូចគុណភាពនេះ។ ហើយចាប់ពីពេលនេះតទៅប្រពលរដ្ឋណាដែលមានសង្ស័យចំពោះមុខទំនិញដែលខ្លួនបានទិញនៅផ្សារវាលយន្តថាមានសារធាតុគីមីនោះគឺមានមន្ត្រីកាំកុងត្រូលប្រចាំការនៅក្នុងផ្សារវាលយន្តក្រុងស្វាយរៀង ដើម្បីពិនិត្យនិងធ្វើតេស្តទៅលើម្ហូបអាហារ បន្លែ ផ្លែឈើ ត្រី សាច់។ល។ ក្នុងគោលបំណងធានាបានសុវត្ថិភាពម្ហូបអាហារដែលប្រជាពលរដ្ឋបរិភោគប្រចាំថ្ងៃ៕ យឹម សុថាន


ចែករំលែក៖