ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿង មិនមានភ្លើងបំភ្លឺផ្លូវបុកគ្នារបួសធ្ងន់២នាក់ នៅស្រុករំដួល

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរស២នាក់បានរងរបួសបែកក្បាលហូរឈាមសន្លប់ស្ដូកស្ដឹងនឹងកន្លែង បង្កការភ្ញាក់ផ្អើលមដល់អ្នកភូមិ ចេញមកមើល និងរាយការណ៍មកសមត្ថកិច្ច មូលដ្ឋានបន្ទាប់ពីជិះម៉ូតូមិនមានភ្លើងបំភ្លឺផ្លូវបុកបញ្ច្រាសគ្នាទាំង២គ្រឿង កាលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ វេលា ម៉ោង៦ល្ងាច ស្ថិតក្នុងភូមិ ចំបក់កោង ឃុំ កំពង់ចក ស្រុករំដួល ខេត្ត ស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ ជិន គា អាយុ ២៩ ឆ្នាំ មុខរបរកសិកររស់នៅភូមិព្រៃធ្នង់ ឃុំ ព្រៃធ្នង់ ស្រុកស្វាយទាប ខេត្តស្វាយរៀង ជិះម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ព្រីងទំ ពាក់ស្លាកលេខ វៀតណាម 70.896KI ។ ចំណែកភាគីរងគ្រោះម្ខាងទៀត មានឈ្មោះ ឌុល សុផាត អាយុ ៤៨ ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិថ្នល់កែង សង្កាត់ ពោធិ៍តាហោ ក្រុងស្វាយរៀង ខេត្ត ស្វាយរៀងជិះម៉ូតូម៉ាកហុងដា Citi Plus ពណ៌ខ្មៅ លាយក្រហម គ្មានស្លាកលេខ ។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុ មានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ ១២៥ ធ្វើដំណើរពីទិសខាងលិចទៅកើត គ្មានភ្លើងបំភ្លឺផ្លវ លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដា Citi Plus ពណ៌ខ្មៅ លាយក្រហម គ្មានស្លាកលេខ ក្នុងទិសដៅបញ្ច្រាសគ្នា ក៏បុកពេញទំហឹងលាន់សូរដូចរន្ទះ បណ្ដាលឲ្យដួលបោកក្បាលើថ្នល់ហូរឈាមបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិតែម្ដង ។

ក្រោយមក បុរសដែលរបួសធ្ងន់ទាំង២នា ក់ត្រូវបានសមត្ថកិច្ច និងក្រុមគ្រួសារដឹកមកសង្រ្គោះដឹកតាមរថយន្តសង្រ្គោះបញ្ជូនទៅមន្ទីពេទ្យ បង្អែកខេត្ត ស្វាយរៀង។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយសារម៉ូតូទាំងពីរគ្រឿងបើកបរមិនមានភ្លើងបំភ្លឺផ្លូវដូចគ្នា ។

បច្ចុប្បន្ន សមត្ថកិច្ចនគរបាលស្រុកបានវាស់វែង និងម៉ូតូទាំងពីរយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុករំដួលដើម្បីចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖