ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត១គ្រឿងរ៉េចង្កូតលឿនពេកហ្វ្រាំងមិនទាន់បុកម៉ូតូចំពីក្រោយ បណ្ដាលរបួសធ្ងន់ម្នាក់ ស្រាល២នាក់ រួមនឹងក្មេងប្រុសតូចផងដែរ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់កំពុងជិះម៉ូតូម៉ាកហុងដាឃ្លីក ដឹងប្រពន្ធ និងកូន ស្រាប់តែមានរថយន្ត១គ្រឿង ចេញពីច្រកតូចបួងចង្កូត លឿនពេកហ្វ្រាំងមិនទាន់ បុកម៉ូតូចំពីក្រោយបណ្ដាលរបួសធ្ងន់ម្នាក់ ស្រាល២នាក់រួមនងក្មេងប្រុសតូច ហើយរថយន្តបង្ករត់គេចខ្លួនបាត់ហេតុការនេះបង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែ ធ្នូ ឆ្នាំ ២០១៨នៅចំណុចផ្លូវ១៤៣កែងផ្លូវ២៨០ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាមានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត១គ្រឿងមិនចាំម៉ាកបើកបុកម៉ូតូឃ្លីកពណ៍សពាក់ស្លាកលេខភ្នំពេញ១FP ៩៩៣៧ ដោយមុនកើតហេតុមានបុរសម្នាក់ឌុបប្រពន្ធ និងកូនប្រុសតូចបើកបរតាមផ្លូវ១៤៣ក្នុងទិសដៅពីត្បូងទៅជើងហើយ ក៏មានរថយន្តមិនចាំម៉ាកបើកក្នុងទិសដៅពីលិចបត់ឆ្វេងតាមផ្លូវ២៨០លឿន ពេកបួងចង្កូតមិនទាន់ជ្រុលទៅបុកម៉ូតូឃ្លីកពីខាងក្រោយពីទំហឹងបណ្ដាលអ្នកជិះម៉ូតូទាំង៣នាក់ដួល និងស្រ្តីជាប្រពន្ធរបួសធ្ងន់បាក់ជើងខាងឆ្វេងក្រោយកើតហេតុរថយន្តបង្កបសនបើករត់គេចបាត់រួច ក៏មានរថយន្តសង្រ្គោះបង្អែករាជធានីភ្នំពេញដឹកបញ្ជូលទៅមន្ទីរពេទ្យដើម្បីព្យាបាល ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញ មកយកម៉ូតូរក្សាទុករង់ចាំជនរងគ្រោះមកដាក់ពាក្យបណ្ដឹងដើម្បីស្រាវជ្រាវរករថយន្តបង្កផងដែរ ៕ ស រស្មី


ចែករំលែក៖