ខេត្តកំពង់ស្ពឺ៖ រថយន្តហុីយ៉ានដាយមួយគ្រឿង បោះពួយយ៉ាងលឿន ទៅបុករថយន្ត៣គ្រឿង ដែលកំពុងឈប់ចាំភ្លើងស្តុប បណ្តាលឲ្យរថយន្ត ប៉ាជីរ៉ូ រេចង្កូតទៅបុករបងសាធារណការ អស់២ផ្ទាំង តែសំណាងល្អមិនគ្រោះថ្នាក់ដក់អាយុជីវិតមនុស្សឡើយ ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៤ គ .ម៤៦-៤៧ត្រង់ចំណុចភ្លើងស្តុប ភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចនគរបាលចរាចរណ៍បសនឲ្យដឹងថាគ្រោះថ្នាក់នេះគឺមានរថយន្ដ ០១គ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3E-2194 មិនស្គាល់ឈ្មោះ និងអាស័យដ្ឋាន អ្នកបើកបរ បើកបរពីទិសខាងកើតទៅទិសខាងលិច លុះទៅដល់ត្រង់ចំណុចដូចខាងលើ បានទៅបុកពីក្រោយរថយន្ដចំនួន០៣គ្រឿង ទី១.រថយន្ដម៉ាកPAJERO ពណ៌ទឹកប្រាក់-ក្រហម-កាមេ ពាក់ស្លាកលេខភ្នំពេញ 2E-6184 កបរដោយឈ្មោះឆែម ពួយហុង ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិតាមាឃ ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង ទី២.រថយន្ដម៉ាកHIGH LANDER ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AN-2551 បើកបរដោយឈ្មោះធី សុភ័ក ភេទប្រុស អាយុ30ឆ្នាំ រស់នៅភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ទី៣.រថយន្ដម៉ាកTRITON ពណ៌ពាក់ស ពាក់ស្លាកលេខ ភ្នំពេញ2R-5042 អ្នកបើកបរឈ្មោះPHATNUAN PUTIHIPONG ភេទប្រុស អាយុ៣៧ឆ្នាំ(ជនជាតិ
ថៃ) ស្នាក់នៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្រួល ខេត្តកណ្ដាល ដែលរថយន្ដទាំងបីកំពុងតែឈប់រង់ចាំភ្លើងស្តុប ។ ក្នុងគ្រោះថ្នាក់នោះរថយន្ដម៉ាកpajero បានជ្រុលទៅបុករបងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត បណ្ដាលឲ្យខូចខាតបាក់របង០២ផ្ទាំង តែសំណាល្អមិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។
ហេតុការណ៍នេះបណ្តសលឲ្យខូចខាតរថយន្ដ04គ្រឿង ធ្ងន់01គ្រឿង (រថយន្ដប៉ាជីរ៉ូ) ។
ចំពោះវត្ថុតាងទាំង៤គ្រឿង រក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករង់ចាំស្រាវជ្រាវរកម្ចាស់រថយន្តបង្កឲ្យចូលខ្លួនមកដោះស្រាយគ្នាតាមនីតិវិធី ៕ សេនាស័ក្តិ