គេរាយការណ៍ថា លោកស្វាយ សំអាត នាយផ្នែករដ្ឋបាលជលផលក្រគរស្តីទី បន្ទាប់ពីបានព្យាយាមរកវិធីពន្យារអាយុជាច្រើនខែមកនោះ ឥឡូវនេះបានសម្រ េចហើយ ។ ប្រភពបានឲ្យដឹងថា ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាមន្ទីរកសិកម្មបានទទួលយក ការស្នើសុំពន្យារអាយុរបស់លោក ស្វាយ សំអាត ស្របពេលមន្ទីរមុខងារសាធារណៈ ខេត្តនេះបានកោះហៅលោក ស្វាយ សំអាត ឲ្យទៅបំពេញសំណុំឯកសារចូលនិវត្តន៍។
ប្រភពបានឲ្យដឹងថា កាលពីឆ្នាំ២០១៥ លោក ស្វាយ សំអាត ត្រូវដល់អាយុចូល និវត្តន៍ ប៉ុន្តែលោកបានរត់ការជាមួយលោក ប៊ុន រឿន ប្រធានមន្ទីរមុខងារសាធារណៈ ខេត្តពោធិ៍សាត់ ដោយរំកិលពីក្របខ័ណ្ឌគ មកក្របខ័ណ្ឌ ខ ដូច្នេះគាត់ត្រូវពន្យារពេល បាន៣ឆ្នាំទៀត ពោលគឺដល់ខែតុលា ឆ្នាំ២០១៨ ។ លោក ស្វាយ សំអាត ត្រូវចូល និវត្តន៍នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ ។ បន្ទាប់ពីដល់អាយុចូលនិវត្តជាលើកទី២នេះ លោកស្វាយ សំអាត បានប្រឹងប្រែងព្យាយាមគ្រប់ច្រកផ្លូវ ដើម្បីបានពន្យារអាយុម្តង ទៀត ។ ឥឡូវលោកបានសម្រេចហើយ ។
ករណីនេះគេមិនដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យល់យ៉ាងណា ចំពោះដែលមន្ត្រីចាស់ម្នាក់ អាចពន្យារអាយុដល់ទៅ២ដងនោះ ។ ឬមួយក៏ក្រសួង កសិកម្មគ្មានមនុស្សបណ្តុះបណ្តាលថ្មីដើម្បីធ្វើការងារទេ? រីឯថ្នាក់ដឹកនាំមន្ទីរកសិកម្ម ខេត្តពោធិ៍សាត់ ក៏ដូចអាជ្ញាធរខេត្តពោធិ៍សាត់គិតថា លោកស្វាយ សំអាតមាន ចំណេះ ដឹងជ្រៅជ្រះ ឬមានម្នាក់ដែលអាចបម្រើការងារផ្នែកជលផលបាន? ល្មមឲ្យគាត់បាន សម្រាកលំហែខ្លះហើយ ៕