ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ផុតរដូវបិទនេសាទ យ៉ាន់ វីសាក់ ហៅ សែ កាន់តែត្រូវប៉ាន់

ចែករំលែក៖

ប៉ុន្មានថ្ងៃនេះត្រីនៅបឹងទន្លេសាបត្រូវខ្លាំង ជាឱកាសដែលអាជ្ញាធរប្រកាសឲ្យ ប្រជាពលរដ្ឋនេសាទយកត្រីធ្វើប្រហុក ផ្អក ហើយនេះក៏ជាឱកាសសម្រាប់មន្ត្រីរដ្ឋបាលជលផលឆ្លៀត “កន្ទេលធំ បន្លំដេក” ដែលអាចរកចំណូលបានយ៉ាងស្រួលដោយ ស្របច្បាប់ ។

ជាពិសេសនៅតំបន់ផាត់សណ្តាយស្ថិតក្នុងដែនសមត្ថកិច្ចរបស់លោក យ៉ាន់វីសាក់ ហៅសែ នាយសង្កាត់រដ្ឋបាលជលផលផាត់សណ្តាយ ទទួលបន្ទុកស្រុក កំពង់ស្វាយ និងស្រុកស្អោង ។
ក្រុមឈ្មួញល្បីឈ្មោះប្រចាំតំបន់នោះ មានដូចជាឈ្មោះរ៉ូ ,ហឿន ,គន និងអាម៉ង់ សុទ្ធតែបានបង់កញ្ចប់ថវិកាជូនលោកយ៉ាន់ វីសាក់ ទើបអាចប្រើឧបករណ៍ល្មើសច្បាប់ នេសាទបានដោយស្រួល ។ ពួកអ្នកនេសាទល្មើសច្បាប់ជាអ្នកឃុបឃិតឲ្យមានបទ ល្មើសជាមួយពួកមន្ត្រីជលផល ប្រសិនបើមានសមត្ថកិច្ចស្ថាប័នផ្សេងរៀបផែនការចុះ បង្ក្រាបបទល្មើសនោះ លោកយ៉ាន់ វីសាក់ ទូរស័ព្ទប្រាប់ពួកអ្នកនេសាទឲ្យផ្អាកសកម្ម ភាពជាបណ្តោះអាសន្ន ។

ពួកអ្នកនេសាទមានទំនាក់ទំនងស្អិតល្មួតជាមួយមន្ត្រីជំនាញ រដ្ឋបាលជលផល តួយ៉ាងដូចជាលោកយ៉ាន់ វីសាក់ នាយផ្នែករដ្ឋបាលជលផលផាត់​សណ្តាយ និង លោក សៅ វណ្ណសេរីវុទ្ធ នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយ ។
ពួកឈ្មួញនិយាយថា ទោះបីរដូវបិទនេសាទក៏ដោយ ក៏ត្រូវតែបង់ប្រាក់ឲ្យលោក យ៉ាន់ វីសាក់ ជាដាច់ខាត ជាថ្នូរអាចនឹងនេសាទដោយឧបករណ៍ខុសច្បាប់បាន ។

បច្ចុប្បន្នគេអាចប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់បានដោយសេរី ដោយគ្រាន់តែបង់ប្រាក់ ឲ្យមន្ត្រីជលផល ។ ឆ្លៀតពេលដែលរាជរដ្ឋាភិបាលប្រកាសឲ្យប្រជាពលរដ្ឋធ្វើប្រហុក ផ្អក ក្នុងរដូវបើកនេសាទនោះ ពួកឈ្មួញក៏សម្រុកប្រព្រឹត្តប្រើប្រាស់ឧបករណ៍បទល្មើស ច្បាប់នេសាទយ៉ាងសកម្មដែរ ។ អាជ្ញាធរខេត្តកំពង់ធំមិនដែលក្អកគ្រហែម ក្នុងរឿងបទ ល្មើសនេសាទនេះទេ ៕


ចែករំលែក៖