ព័ត៌មានទាន់ហេតុការណ៍៖

កម្មករ កម្មារិនី៣៩នាក់ ក្នុងរោងចក្រផលិតកាបូបដួលសន្លប់ជាបន្តបន្ទាប់មិនដឹងមូលហេតុ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ កម្មករចំនួន៣៩នាក់ នៅក្នុងរោងចក្រផលិតកាបូប យីហោ VENTURA ដួលសន្លប់ជាបន្តបន្ទាប់ មិនទាន់ដឹងពីមូលហេតុ នៅឡើយ ត្រូវបានខាងក្រុមដឹក តាមរថយន្តទៅអោយក្រុមគ្រូពេទ្យកំពុងសង្គ្រោះបន្ទាន់ ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

បើតាមសម្តីកម្មករក្នុងរោងចក្រខាងលើបានឲ្យដឹងថានៅមុនពេលកើតហេតុកម្មករទាំងអស់កំពុងតែធ្វើការស្រាប់តែមានអាការះទន់ដៃទន់ជើងបន្ទាប់មក ក៏ដួលសន្លប់ជាបន្តបន្ទាប់តែម្តង ហើយត្រូវបានបញ្ជូនទៅសង្ក្រោះបន្ទាន់ នៅមន្ទីរសំរាកព្យាបាលទេពមង្គល ស្រុកអង្គស្នួល ខេត្តកណ្តាល ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ មានករណីកម្មករក្នុងរោងចក្រខាងលើជាង១០០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ដោយសារតែពុលក្លិនថ្នាំ ហើយ ក៏បានក្រុមគ្រូពេទ្យជួយសង្គ្រោះទាន់ពេលវេលាផងដែរ ៕សេនា សក្តិ


ចែករំលែក៖