ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ឃាតកប្រពន្ធ៥ដែលចាប់រំលោភក្មេងស្រីអាយុ៩ឆ្នាំច្របាច់កសម្លាប់អូសទម្លាក់ទឹកបានហើយ

ចែករំលែក៖

ខេត្តតាកែវ: ឃាតកដៃដល់ដែលចាប់រំលោភក្មេងស្រីអាយុ៩ឆ្នាំបានសម្រេចហើយច្របាច់ក សម្លាប់អូសទម្លាក់ទឹកកាលពីថ្ងៃទី៣ខែ ធ្នូ ឆ្នាំ២០១៨ ហើយគេចខ្លួនច្រើនថ្ងៃនោះ មកដល់ពេល​នេះ​សមត្ថតាមចាប់ខ្លួនបានហើយ ។

លោកវរសេនីយ៍ឯក ជុំ ឈឿន អធិការស្រុកព្រៃកប្បាសបានប្រាប់ ថា កម្លាំងរបស់លោក បាន ចាប់ខ្លួនជនសង្ស័យឈ្មោះ យ៉េន ធី ភេទប្រុស អាយុ៤០ឆ្នាំ មានប្រពន្ធ៥នាក់ រស់នៅភូមិ/ឃុំ កើតហេតុខាងលើ មុខរបរ មិនពិតប្រាកដ ជាមនុស្សស្រវឹងខួប កាលពីព្រឹកថ្ងៃថ្ងៃចន្ទ ២ រោច ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ នៅឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ ខណៈដែលជនដៃដល់រូបនេះវិលត្រឡប់ចូលផ្ទះវិញ ក្រោយគេចខ្លួនជិត១ខែ ។

គួររំលឹកផងថាមានអំពើនៃការចាប់រំលោភសេពសន្ថវៈ រួចសម្លាប់ជនរងគ្រោះអូសទម្លាក់​ទឹក​មួយ​បានកើតមានឡើងកាលពីវេលាម៉ោង៣និង៤៥នាទីរសៀល ថ្ងៃចន្ទ ១១ រោច ខែកត្តិក ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងភូមិជម្ពូព្រឹក្ស ឃុំចំប៉ា ស្រុក​ព្រៃកប្បាស ខេត្តតាកែវ។

លោកវរសេនីយ៍ឯក ជុំ ឈឿន បានឲ្យដឹងថា ជន​សង្ស័យឈ្មោះ យ៉េន ធី បានចាប់ក្មេងស្រីរង​គ្រោះឈ្មោះ ឆ-ល-ក អាយុ៩ឆ្នាំ រស់នៅភូមិ-ឃុំជាមួយ គ្នា មុខរបរសិស្សថ្នាក់ទី២នៃសាលា​បឋមសិក្សាជ្រោយដែលកំពុងដើរ​តាមផ្លូវដោយចាប់អូសចូលទៅក្នុងផ្ទះ របស់ខ្លួនរួចចាប់នាង​រំលោភបានសម្រេច ទើបសម្លាប់ក្មេងស្រីរងគ្រោះរួចបានគេចខ្លួនបាត់ ។ លោកអធិការបានឲ្យដឹងទៀតថា ក្នុងពេលជនសង្ស័យកំពុងធ្វើសកម្មភាពចាប់ រំលោភនោះត្រូវបានក្មេងប្រុសម្នាក់ឈ្មោះសម្បត្តិ ផាណេត អាយុ១៤ រស់នៅភូមិ-ឃុំ ជាមួយដើរនៅក្បែរនោះឃើញហើយជនសង្ស័យបានចាប់ច្របាច់កក្មេងស្រីរង គ្រោះសម្លាប់ចោលរួចអូសយកសាកសពទៅទម្លាក់ក្នុងទឹកស្រះខាងលិចផ្ទះ របស់ខ្លួនចម្ងាយជិត១០ម៉ែត្រពីផ្ទះហើយបានរត់គេចខ្លួនបាត់តែម្តងទៅ ៕ ប្រាថ្នា


ចែករំលែក៖